បេក្ខភាពកីឡាករល្អជាងគេ ៦រូប នៅ Premier League ចេញហើយ ក្នុងនោះមានកីឡាករតែ ២ក្លិបប៉ុណ្ណោះ

//s6.kh1.co/18/18ef2a6068ac02ed640aed1a14daa27a7e20b560.jpg
កីទ្បា

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បេក្ខភាពកីឡាករល្អបំផុតរបស់លីគកំពូលអង់គ្លេសរដូវកាល ២០១៩-២០២០ (FA Players' Player of the Year 2019-2020) បានប្រកាសបេក្ខភាពចំនួន ៦រូប មកពីក្លិបចំនួន ២ប៉ុណ្ណោះ

បេក្ខភាពកីឡាករល្អបំផុតរបស់លីគកំពូលអង់គ្លេសរដូវកាល ២០១៩-២០២០ (FA Players' Player of the Year 2019-2020) បានប្រកាសបេក្ខភាពចំនួន ៦រូប មកពីក្លិបចំនួន ២ប៉ុណ្ណោះ ក្នុងនោះមានកីឡាករ Sadio Mane, Virgil van Dijk, Jordan Henderson និង Trent Alexander-Arnold របស់ក្លិប Liverpool, កីឡាករ Raheem Sterling និង Kevin De Bruyne របស់ក្លិប Manchester City ខណៈដែលរដូវកាល ២០១៨-២០១៩ បានទៅលើកីឡាករ Virgil van Dijk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បេក្ខភាពកីឡាករល្អជាងគេ ៦រូបរដូវកាល ២០១៩-២០២០<br>
បេក្ខភាពកីឡាករល្អជាងគេ ៦រូបរដូវកាល ២០១៩-២០២០

ចង់ដឹងថា បេក្ខភាពទាំង ៦រូបខាងលើនេះ បានសាងស្នាដៃអ្វីខ្លះ កាលពីរដូវកាលមុន តោះទៅមើលទាំងអស់គ្នា៖

១-ខ្សែប្រយុទ្ធជម្រើសជាតិសេណេហ្គាល់ Sadio Mané៖ បានជាប់ពាក់ព័ន្ធនឹងការរកគ្រាប់បាល់សរុបចំនួន ២៥គ្រាប់ (ទាត់បញ្ជូលទីបាន ១៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៧គ្រាប់) ដែលនេះជាចំនួនគ្រាប់បាល់ច្រើនបំផុតរបស់គាត់ក្នុងមួយរដូវកាល។

Sadio Mané
Sadio Mané

២-ខ្សែការពារជម្រើសជាតិហូឡង់ Virgil van Dijk៖ ជាកីឡាករដែលល្អបំផុតក្នុងការប្រជែងបាល់ខ្ពស់ គឺមានដល់៧៦% ក្នុងចំណោមកីឡាករដែលបានប្រជែងបាល់ខ្ពស់លើស ១០០ដង កាលពីរដូវកាល ២០១៩-២០២០នេះ។

Virgil van Dijk
Virgil van Dijk

៣-ខ្សែបម្រើការពារជម្រើសជាតិអង់គ្លេស និងជាប្រធានក្រុម Liverpool កីឡាករ Jordan Henderson៖ បានអត្រាឈ្នះរហូតដល់ ៩០% ដែល Jordan Henderson បានចូលលេងក្នុងនោះ ឈ្នះ ២៧ប្រកួត ក្នុងចំណោម ៣០ប្រកួត (ស្មើ២ និងចាញ់១) ខណៈ ៨ប្រកួតដែលប្រធានក្រុមរូបនេះ មិនបានចូលលេង គឺ Liverpool ឈ្នះ៥ ស្មើ១ និងចាញ់ ២ប្រកួត។

Jordan Henderson
Jordan Henderson

៤-ខ្សែការពារស្លាបស្តាំជម្រើសជាតិអង់គ្លេស Trent Alexander-Arnold៖ ជាកំណត់ត្រាថ្មីក្នុងលីគកំពូលអង់គ្លេស ដែលខ្សែការពារអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ជូលទីបានរហូតដល់ ១៣គ្រាប់។

Trent Alexander-Arnold
Trent Alexander-Arnold

៥-ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling៖ ជាកីឡាករអង់គ្លេសទី១ ក្នុងក្លិប Manchester City ដែលអាចរកគ្រាប់បាល់បាន ២០គ្រាប់ក្នុងមួយរដូវកាលនៅ Premier League។

Raheem Sterling
Raheem Sterling

៦-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក Kevin De Bruyne៖ ជាមួយការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ជូលទីរហូតដល់ ២០គ្រាប់ក្នុង Premier League រដូវកាល ២០១៩-២០២០ បានធ្វើឱ្យរូបគេតាមស្នើកំណត់ត្រារបស់ Thierry Henry អតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal កាលពីរដូវកាល ២០០២-២០០៣។

Kevin De Bruyne
Kevin De Bruyne

តើប្រិយមិត្តគិតថា កីឡាកររូបណាគួរឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់លីគកំពូលអង់គ្លេសរដូវកាល ២០១៩-២០២០ (FA Players' Player of the Year 2019-2020) ខណៈដែលលទ្ធផលផ្លូវកាលនឹងត្រូវប្រកាសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ៕ 

ប្រភពPremierLeague

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T