ចិន៖ យោងតាមការរាយការណ៍ នៅក្នុងថ្ងៃទី៥ ខែកញ្ញា ដោយសារព័ត៌មានQQ បានឲ្យដឹងថា តារាស្រី Liu Yifei និងតារាប្រុសជើងចាស់ លី លានជា បានទទួលបទសម្ភាសន៍មួយ ពីបណ្តាញសារព័ត៌មាន អាមេរិកមួយ ក្នុងការផ្សព្វផ្សាយរឿងថ្មីរបស់ពួកគេ ដែលមានចំណងជើងថា«Mulan»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងកិច្ចសម្ភាសន៍នោះដែរ Liu Yifei ក៏បានចែករំលែក នៅរឿងរ៉ាវដែល ធ្លាប់ជួបប្រទះឧប្បត្តិហេតុ មួយពេលកំពុងថតរឿង ជាមួយរៀមច្បង លី លានជា កាលពី១២ឆ្នាំមុន។
ដោយក្នុងនោះ នាងបានលើកឡើងថា៖
ខ្ញុំចាំបានថា ពេលខ្ញុំកំពុងថតឈុតជិះសេះ ស្រាប់តែមានឡាន ដឹកទំនិញមួយគ្រឿង បើកឆ្លងកាត់ ភ្លាមៗនោះក៏បានធ្វើឲ្យ សេះផ្អើលហើយមិនអាច គ្រប់គ្រងវាបានទាល់តែសោះ គ្រាន់តែដឹងថា សេះនោះបានស្ទុះ ទៅមុខយ៉ាងលឿន ដោយចាប់ភ្លឹកថា មានបញ្ហាមិនធម្មតា លោក លី លានជា ក៏ប្រញាប់ប្រញាល រត់ដេញតាម បើទោះជាផ្លូវភ្នំចោត ក៏ដោយដើម្បី ការពារជីវិតLiu Yifei ផងដែរ។
បន្ទាប់មកនាងក៏បាន លើកឡើងបន្ថែម បែបនេះទៀតថា៖
ខ្ញុំពិតជារំជួលចិត្ត ចំពោះទង្វើរបស់ ព្រឹទ្ធាចារ្យដោយ មិនខ្លាចគ្រោះថ្នាក់។ គាត់ជាអ្នក ជួយជីវិតខ្ញុំ។ ខ្ញុំតែងតែដឹងគុណ ដល់គាត់ខ្លាំងណាស់។
ក្នុងពេលបច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសម្រាកនៅក្នុងសហរដ្ឋអាមេរិក និង ចូលរួមសកម្មភាព ឃោសនាសម្រាប់ខ្សែភាពយន្តMulan ។ គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះ ត្រូវបានបង្ហាញនៅ លើប្រព័ន្ធDisney កាលពីថ្ងៃទី ៤ ខែកញ្ញា ជំនួសឲ្យការដាក់បញ្ចាំង នៅលើរោងភាពយន្ត នៅសហរដ្ឋអាមេរិក។ ចំណែកឯការចាក់បញ្ចាំង ដំបូងនៅទូទាំងពិភព ខ្សែភាពយន្តមួយនេះជាមធ្យម ក្លាយជាខ្សែភាពយន្តរបស់Disney ដែលទទួលបាន ការកោតសរសើរ ជាច្រើនផងដែរ៕



