ស្រ្តីដល់វ័យអស់រដូវ បើ​ប្រើ​ថ្នាំ​ឲ្យ​មាន​រដូវ​វិញ អាច​ប្រឈម​នឹង​កើត​មហារីកទេ?

//s6.kh1.co/44/4417ea602e37917b434a37c737475ffa189b6486.jpg
នារី

 ០៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វដ្ដ​រដូវ ជា​បញ្ហា​ធម្មជាតិ​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ជួប​ជា​ប្រចាំ ហើយ​វា​ក៏​អាច​បញ្ជាក់​ពី​សុខភាព​របស់​ស្រីៗ​ដែរ ។ ប៉ុន្តែ​វា​មិន​មែន​មាន​រហូត​ទេ ពេល​ដែល​យើង​ចាស់​ទៅៗ រដូវ​ក៏​វា​ចាប់​ផ្ដើម​អស់​តាម​ហ្នឹង​ដែរ ហើយ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​ស្រី​ៗ​យើង ប្រឈម​នឹង​បញ្ហា​ច្រើន។

វដ្ដ​រដូវ ជា​បញ្ហា​ធម្មជាតិ​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ជួប​ជា​ប្រចាំ ហើយ​វា​ក៏​អាច​បញ្ជាក់​ពី​សុខភាព​របស់​ស្រីៗ​ដែរ ។ ប៉ុន្តែ​វា​មិន​មែន​មាន​រហូត​ទេ ពេល​ដែល​យើង​ចាស់​ទៅៗ រដូវ​ក៏​វា​ចាប់​ផ្ដើម​អស់​តាម​ហ្នឹង​ដែរ ហើយ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​ស្រី​ៗ​យើង ប្រឈម​នឹង​បញ្ហា​ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​រោគ​ស្ត្រី និង​សម្ភព បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ស្ត្រី​ត្រូវ​ដឹង​ថា ការ​អស់​រដូវ​មាន​ន័យ​ថា ស្ត្រី​លែង​មាន​រដូវ​ជាប់​គ្នា​រហូត​រយៈ​ពេល​១២ខែ នៅពេលស្ត្រីឈានដល់អាយុ ៤៥-៥៥ឆ្នាំ។ គ្រូពេទ្យ​ជំនាញ​អាច​ឲ្យ​ថ្នាំ​ឲ្យ​ស្ត្រី​អស់​រដូវ​ញ៉ាំ​ដើម្បី​បន្ត​ឲ្យ​មាន​រដូវ​ធម្មតា​បាន អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់ៗ ព្រោះ​ក៏​មាន​ករណី​ខ្លះ​ដែល​ស្ត្រី​វ័យ​ក្មេង​អត់​មាន​រដូវ។

“ចំពោះ​ស្ត្រី​វ័យ​ចំណាស់​អស់​រដូវ ហើយ​ត្រូវ​ប្រើ​ថ្នាំ​ឲ្យ​មាន​រដូវ​វិញ លុះ​ត្រា​តែ ធ្វើ​ការ​ពិនិត្យ​ត្រឹម​ត្រូវ​សិន បើ​ឃើញ​ថា កម្រាស់​ស្រទាប់​រដូវ​របស់​ស្បូន​ឡើង​ក្រាស់ ដូច​នេះ​ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​បាន ប៉ុន្តែ​ស្ត្រី​នោះ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត។” 

ការ​ប្រើ​ថ្នាំ​បន្ត​ឲ្យ​មាន​រដូវ​ដ្បិតអាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញ ស្បែកស្ងួត កុំឲ្យស្ត្រីមើលទៅចាស់តាមអាយុមែន ក៏តែស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺ​មហារីកខ្លាំង។

លោក​ថា ក្នុង​ករណី​មួយ​ចំនួន​ដែល​ស្ត្រី​វ័យ​ក្មេងៗ​អត់​មាន​រដូវ អាច​បណ្ដាល​មក​ពី​ស្ត្រី​នោះ​មាន​បញ្ហា​នៅ​នឹង​ស្បូន(ដុំ​ស្បូន មហារីក​ស្បូនដំណាក់កាលដំបូង…) ដែល​តម្រូវ​ឲ្យ​កាត់​ស្បូន​ចោល ឬ​ដៃ​ស្បូន​ចោល ដែល​អាច​ប្រឈម​នឹង​កង្វះ​អ័រម៉ូន អ៊ីចឹង​ពេទ្យ​អាច​ឲ្យ​ថ្នាំ​ទៅ​ប្រើ​បាន ដើម្បី​ជួយ​កាត់​បន្ថយ​ជំងឺ​ដែល​នឹង​ជួប​ប្រទះ​ពេល​ដែល​ចាស់​ទៅ។

វេជ្ជបណ្ឌិត​រូបនេះ បញ្ជាក់​ថា នៅ​ពេល​ដែល​អស់​រដូវ ស្ត្រី​ប្រឈម​នឹង​កើត​ជំងឹ​ច្រើន​មុខ ព្រោះ​វ័យ​ចំណាស់​ផង និង​សុខភាព​ក៏​មិន​ល្អ​ដូច​នៅ​ក្មេង​ទៀត​ដែរ ហើយ​ជំងឺ​ដែល​ស្ត្រី​អស់​រដូវ​ជួប​ភាគ​ច្រើន​ជា​ជំងឺ​មនុស្ស​ចាស់​មាន លើស​សម្ពាធ​ឈាម ទឹកនោម​ផ្អែម លើស​ជាតិ​ខ្លាញ់ ពុក​ឆ្អឹង គាំង​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល មហារីក​សុដន់ ឬ​មហារីក​ស្បូន​ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T