ប្រទេសស៊ូដង់ប្រកាសអាសន្នរយៈពេល៣ខែ ជុំវិញបញ្ហាគ្រោះទឹកជំនន់សម្លាប់មនុស្សអស់ជិត១០០នាក់

//s6.kh1.co/2f/2fe9af24ba6daf6060573dc23edb8394a9e49899.jpg
សង្គម

 ០៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិរបស់ប្រទេសស៊ូដង់ បានសម្រេចប្រកាសអាសន្ន​រយៈពេល ៣ខែ ​ជុំវិញបញ្ហាទឹកជំនន់ដែលបានសម្លាប់មនុស្សអស់ ៩៩នាក់នៅឆ្នាំនេះ

ខាទូម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SUNA បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិរបស់ប្រទេសស៊ូដង់ បានសម្រេចប្រកាសអាសន្ន​រយៈពេល ៣ខែ ​ជុំវិញបញ្ហាគ្រោះទឹកជំនន់ដែលបានសម្លាប់មនុស្សអស់ ៩៩នាក់នៅឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​រដ្ឋមន្រ្តីក្រសួងការងារនិងអភិវឌ្ឍន៍ប្រទេសស៊ូដង់បាននិយាយថា បន្ថែមពីលើការស្លាប់ ទឹកជំនន់នៅឆ្នាំនេះក៏បានធ្វើឱ្យមនុស្ស ៤៦នាក់រងរបួស ​​បំផ្លាញផ្ទះសម្បែងជាង ១០ម៉ឺនខ្នង ហើយ​ប្រជាជន​ជាងកន្លះលាននាក់ ក៏ត្រូវរងផលប៉ពាល់ដោយសារគ្រោះទឹកជំនន់នេះដែរ។

សូមជម្រាបដែរថា គ្រោះទឹកជំនន់នៅប្រទេសស៊ូដង់ឆ្នាំនេះ បានកើនឡើងខ្លាំងបំផុតបើធៀបទៅនឹងឆ្នាំ១៩៤៦ និង ១៩៨៨។ ហើយក្នុងពេលជួបគ្រោះអាសន្ននេះដែរ ក្រុមប្រឹក្សាក៏បានប្រកាសបង្កើតគណៈកម្មការជាន់ខ្ពស់មួយ ដែលដឹកនាំដោយក្រសួងការងារនិងអភិវឌ្ឍន៍សង្គម ដើម្បីដោះស្រាយ​បញ្ហាជូនប្រជាជន ដែលរង​ផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ​នេះ​៕

ប្រជាជន​ជាងជាងកន្លះលាននាក់ ត្រូវរងគ្រោះដោយសារទឹកជំនន់នៅស៊ូដង់
ប្រជាជន​ជាងជាងកន្លះលាននាក់ ត្រូវរងគ្រោះដោយសារទឹកជំនន់នៅស៊ូដង់
ផ្ទះសម្បែងជាង ១០ម៉ឺនខ្នង ត្រូវរងការខូចខាត
ផ្ទះសម្បែងជាង ១០ម៉ឺនខ្នង ត្រូវរងការខូចខាត
មនុស្សជិត ១០០នាក់ បានស្លាប់ដោយសារទឹកជំនន់នៅស៊ូដង់
មនុស្សជិត ១០០នាក់ បានស្លាប់ដោយសារទឹកជំនន់នៅស៊ូដង់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T