ក្លិបចចកខ្មៅ Wolves កំពុងតាមប្រមាញ់កីឡាករប្រេស៊ីល U-23 ម្នាក់ ពីក្លិប Gremio

//s6.kh1.co/4c/4c27b79af2948e1971af4b14cdb831b06e50a4c2.jpg
កីទ្បា

 ០៧-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្លិបប Wolverhampton Wanderers នៃក្របខ័ណ្ឌ English Premier League បានធ្វើការដេញថ្លៃដើម្បីចុះហត្ថលេខាយកកីឡាករ Pepe​ របស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល

ប្រេស៊ីល៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រេស៊ីលកាលពីថ្ងៃសុក្រទី ៤ ខែសីហានេះបានអោយដឹងថា ក្លិប Wolverhampton Wanderers នៃក្របខ័ណ្ឌ English Premier League បានធ្វើការដេញថ្លៃដើម្បីចុះហត្ថលេខាយកកីឡាករ Pepe​ របស់ក្លិប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារព័ត៌មាន Globo Esporte បាននិយាយថា ភ្នាក់ងាររបស់ Pepe គឺលោក Adriano Spadoto បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ក្នុងសប្តាហ៍នេះដើម្បីពិភាក្សាជាមួយតំណាងក្លិប Wolves ។

កីឡាករ Pepe​ របស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល
កីឡាករ Pepe​ របស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល

ជាងនេះទៀតនោះក្លិប Roma, Porto, Paris Saint-Germain, Ajax និង Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៣ ឆ្នាំរូបនេះផងដែរ។

កីឡាករ Pepe បង្ហាញខ្លួនបាន ៩៩ ដងឲ្យក្លិប Gremio និងរកគ្រាប់បាល់បាន ២១ គ្រាប់ចាប់តាំងពីបង្ហាញខ្លួនក្នុងអាជីពដំបូងនៅឆ្នាំ ២០១៧ ។ កីឡាកររូបនេះបានក្លាយជាក្រុមដំបូងដែលស្ថិតនៅក្រោមការដឹកនាំរបស់អ្នកចាត់ការ Renato Gaucho បន្ទាប់ពីការចាកចេញពី Everton Soares ទៅ Benfica កាលពីខែមុន។

គួរឱ្យដឹងផងដែរថា ខ្សែប្រយុទ្ធ Leonardo Bonatini បច្ចុប្បន្នគឺជាជនជាតិប្រេស៊ីលតែមួយគត់នៅក្នុងក្លិប Wolves ៕

កីឡាករ Pepe​ របស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល
កីឡាករ Pepe​ របស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល
កីឡាករ Pepe​ របស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល
កីឡាករ Pepe​ របស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធ U-23 របស់ប្រទេសប្រេស៊ីល

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T