កម្សត់អ្វីម៉្លេះទេ Por ស្លាប់យូរឆ្នាំហើយ កូនស្រី​​នៅតែមើលរូបថតយំនឹកជានិច្ច

//s4.kh1.co/cc/cccc66c4d26e195241c3e6e64d119d9ce1b4da83.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបី​ជា​ឳពុកលា​ចាក​លោក​ទៅ​យូរ​ហើយ​ក៏ពិតមែន​តែ​កូន​ស្រី​តារាសម្តែង​ប្រុស​Por នៅ​តែ​ស្រក់​ទឹក​ភ្នែក​នឹក​ឳពុក​ជាប់​ជា​និច្ច​។

ថៃ៖ បន្ទាប់​ពី​សា្វមី​ ​បាន​លា​ចាក​លោក​ទៅ Bow ជា​ដែល​ភរិយា​របស់ តារាសម្តែង​ប្រុស​ Por ត្រូ​វ​ទទួលរ៉ាប់​រង​ តួនាទី​ជា​ម្តាយផង ​និង​ជា​ឪពុកផង ​បាន​យ៉ាង​ល្អ​សម្រាប់​កូនស្រី​ តែ​ទោះជា​យ៉ាង​ណា ​ក៏​មិន​អាច​ជំនួស ​កន្លែង​ឪពុក​ដែល​មាន នៅ​ក្នុង​ចិត្ត​កូន​ស្រី​ បាន​ទាំង​អស់​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ដោយកាលពី​ពេល​ថ្មីៗនេះ Bow បាន​បង្ហោះ​រូប​កូន​ស្រី​ Nong Mali ដេក​មើល​រូបឪពុក ​ហើយ​សម្រក់​ទឹក​ភ្នែកតែម្នាក់​ឯង។ បើ​ទោះបីជា​ ឪពុក​បាន​លាចាកលោក ​ទៅ​យូរហើយ​ក៏ពិតមែន​​ ហើយ​នេះ ក៏មិនមែន​ជា​លើកទីមួយ​ទេ ​ដែល​កូន​ស្រី​សម្រក់​ទឹក​ភ្នែក​ ទួញ​សោក​ប្រាប់​ម្តាយ ​ពីការនឹក​រលឹកនេះ​។

យ៉ាងណាមិញ​ បន្ទាប់​ពី​ឃើញ​កូន​ស្រី ​បែបនេះ​ហើយ​ អ្នកម្តាយ​រូបនេះ ក៏បាន​បញ្ចេញ​អារម្មណ៍ ខ្លោច​ចិត្ត​អាណិតកូនស្រី លើ​បណ្តាញ​Instagram​​។ ក៏ប៉ុន្តែភ្លាម​ៗនោះ​ ក៏ត្រូវ​បាន ​អ្នក​គាំទ្រ​ជា​ច្រើន បាន​ចូល​ទៅបញ្ចេញ​មតិ​គាំទ្រ​ និង​លើកទឹកចិត្ត ​ដល់​ម្តាយ​កូន​ទាំង​២រូប​នេះ ឲ្យ​រឹងប៉ឹង​និង​តស៊ូ​ តទៅ​មុខ​ទៀត​ផងដែរ​៕

Bow   
Bow   
Bow និងកូនស្រី​  
Bow និងកូនស្រី​  
Bow និងកូនស្រី​  
Bow និងកូនស្រី​  
កូន​ស្រី​ និង​រូបថតឪពុក
កូន​ស្រី​ និង​រូបថតឪពុក
Bow   
Bow   
កូន​ស្រី​ និង​រូបថតឪពុក
កូន​ស្រី​ និង​រូបថតឪពុក
កូនស្រី Por យំនឹកឪពុក
កូនស្រី Por យំនឹកឪពុក
កូនស្រី Por យំនឹកឪពុក
កូនស្រី Por យំនឹកឪពុក
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T