ការ៉េម គឺជាអាហារដែលពេញនិយមរបស់មនុស្សគ្រប់វ័យ។ ដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា ការ៉េមមានសមាសធាតុនៃខ្លាញ់ឆ្អែត និងស្ករខ្ពស់ ដែលជាមូលហេតុធ្វើឲ្យកើនឡើងនៃខ្លាញ់អាក្រក់ LDL និងខ្លាញ់ triglycerides (ខ្លាញ់ដែលទៅស្ទះនៅក្នុងសរសៃឈាម)។ ក្រៅពីនេះការ៉េមអាចធ្វើឲ្យឡើងទម្ងន់ ដែលជាកត្តាប្រឈមនៃការឡើងខ្ពស់នៃកម្រិតកូលេស្តេរ៉ូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១– របបអាហារ និងសុខភាពបេះដូង
របបអាហារដែលល្អសម្រាប់សុខភាពបេះដូងគួរតែមានផ្ទុកខ្លាញ់ឆ្អែត ខ្លាញ់ trans fat និងស្ករចំនួនតិច។ បើយោងតាមសមាគមបេះដូងអាមេរិកបង្ហាញថា បរិមាណនៃខ្លាញ់ឆ្អែតដែលយើងបរិភោគក្នុង១ថ្ងៃគួរតែតិចជាង ១៦ ក្រាម។ សម្រាប់ខ្លាញ់ trans fat គួរតែ២ ក្រាម និងស្ករប្រហែលជា ៥% ទៅ ១០% នៃកាឡូរីសរុបប្រចាំថ្ងៃ។
២– ញ៉ាំការ៉េម និងកម្រិតខ្លាញ់ឆ្អែត
ការ៉េមសូកូឡា ១ កែវ មានខ្លាញ់ឆ្អែត ១៥,៣៦ ក្រាមដែលស្មើនឹងអាហារដែលយើងញ៉ាំពេញមួយថ្ងៃ។ នេះមានន័យថាប្រសិនបើយើងញ៉ាំការ៉េមមួយកែវយើងមិនត្រូវញ៉ាំប្រភពនៃខ្លាញ់ឆ្អែតផ្សេងទៀតដូចជា សាច់ ឈឺស ទឹកដោះគោ និងផលិតផលពីសត្វផ្សេងទៀតទេ។ យើងគួរញ៉ាំអាហារផ្សេងទៀតដែលបានពីរុក្ខជាតិដូចជាគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ សណ្តែក និងគ្រាប់ផ្លែឈើ ប៉ុន្តែផ្លែឈើខ្លះក៏មានខ្លាញ់ឆ្អែតខ្ពស់ដែរដូចជាផ្លែដូងជាដើម។
យើងអាចជ្រើសរើសយកការ៉េមដែលមានកម្រិតខ្លាញ់ទាប ឬញ៉ាំតែកន្លះកែវជំនួសវិញ។ កន្លះកែវនៃការ៉េមវ៉ានីឡាមានផ្ទុកខ្លាញ់ឆ្អែត២,២ ក្រាម ស្ករប្រហែល ១៧ ក្រាម ហើយប្រហែលមាន ៦៦ កាឡូរី។ យើងគប្បីញ៉ាំការ៉េមម្ដងម្កាលបានហើយ មិនគួរញ៉ាំរាល់ថ្ងៃនោះទេ។ គប្បីញ៉ាំគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ សណ្តែកកួរ គ្រាប់ផ្លែឈើ ផលិតផលដែលធ្វើពីទឹកដោះគោដែលមានខ្លាញ់ទាប និងប្រូតេអ៊ីនសុទ្ធ។
៣– របស់ញ៉ាំដែលអាចជំនួសការ៉េម
យ៉ាអួកក
យ៉ាអួកកមានផ្ទុកខ្លាញ់ឆ្អែតតិចតួចប្រហែលជា២ក្រាមក្នុងពេលញ៉ាំម្តង។ ត្រូវចាំថាត្រូវពិនិត្យលើផ្លាកសញ្ញានៅពេលទិញដើម្បីប្រាកដថាមានខ្លាញ់ឆ្អែតតិច។ គ្រប់ផលិតផលយ៉ាអួទាំងអស់មិនសុទ្ធតែមិនមានជាតិខ្លាញ់នោះទេ នៅមានប្រភេទផ្សេងគ្នាអាចមានផ្ទុកខ្លាញ់ឆ្អែតច្រើនដូចការ៉េមដែរ។
ទឹកក្រឡុក
ផ្លែឈើនិងបន្លែក្រឡុកគឺសុទ្ធតែល្អសម្រាប់សុខភាព។ ជំនួសការប្រើទឹកដោះគោ ឬគ្រីមទឹកដោះគោ គប្បីប្រើយាអ៊ួ ចេក ឬផ្លែបឺរដើម្បីបានរសជាតិគ្រីម។
ផ្លែឈើកក
ការបង្កកផ្លែឈើ គឺជាជម្រើសល្អសម្រាប់សុខភាពពីព្រោះវាមានជាតិខ្លាញ់ទាប និងគ្មានជាតិស្ករ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet