ការប្រកួតបាល់ទាត់លីគកំពូលថៃនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ

//s6.kh1.co/7c/7c38bfba1c2ccf7522467b948ba9dd8568806a4c.jpg
កីទ្បា

 ០៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សមាគមបាល់ទាត់ថៃ (FAT) បាននិយាយកាលពីម្សិលមិញថារដូវកាលបាល់ទាត់លីគកំពូលថៃ (Thai League ១) នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែកញ្ញានិងបញ្ចប់នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២១

បាំងកក៖ សមាគមបាល់ទាត់ថៃ (FAT) បាននិយាយកាលពីម្សិលមិញថា រដូវកាលបាល់ទាត់លីគកំពូលថៃ (Thai League ១) នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Somyot Poompunmuang ប្រធាន FAT បាននិយាយថា កាលវិភាគត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គភាពនេះនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។ រដូវកាលនេះត្រូវបានផ្អាកនៅខែមីនា ដោយសារការរីករាលដាលនៃជំងឺ COVID-១៩ បន្ទាប់ពីបានប្រកួតចំនួន ៤ ជុំរួចហើយ ។

ក្រុម Bangkok United និងក្រុម Ratchaburi គឺជាក្រុមបាននាំមុខគេរួមគ្នាដែលមាន ១២ ពិន្ទុនៅលើក្រុម Port និងក្រុម BG Pathum United ។ ក្រុមខ្លាំងទាំង ៤ បន្ទាប់ពីពាក់កណ្តាលរដូវកាលនេះនឹងមានសិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Champions League ឆ្នាំក្រោយផងដែរ។

រូបតំណាង
រូបតំណាង

ការប្រកួតក្នុង Thai League ២ ក៏នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១២ ខែកញ្ញាផងដែរ និងបញ្ចប់នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២១ ។

ជាមួយគ្នានេះដែរព្រឹត្តិការណ៍ FA Cup នឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២១ ។ ចំណែកពានរង្វាន់លីគកំពូលនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែតុលា ហើយការប្រកួតដណ្តើមពានរង្វាន់នឹងធ្វើឡើងនៅថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២១ ។

លោក Somyot បាននិយាយថាដោយសារក្រុមនានាបានរងផលប៉ះពាល់ក្នុងកំឡុងពេលឆ្លងវីរុសកូរ៉ូណានេះហើយ អាជ្ញាធរកីឡាថៃ (SAT) នឹងផ្តល់ឱ្យក្រុមនីមួយៗនៅទឹកប្រាក់រហូតដល់ ៥០០,០០០ បាត។

  លោក Somyot Poompunmuang ប្រធានសមាគមបាល់ទាត់ថៃ (FAT)
  លោក Somyot Poompunmuang ប្រធានសមាគមបាល់ទាត់ថៃ (FAT)

ប្រាក់ខែរបស់កីឡាករត្រូវបានកាត់បន្ថយក្នុងអំឡុងពេលឈប់សម្រាកហើយ SAT នឹងផ្តល់ប្រាក់ចំនួន ៥,០០០ បាតក្នុងមួយខែម្នាក់ដល់កីឡាករសម្រាប់រយៈពេល ៣ ខែផងដែរ។

ទន្ទឹមនឹងនេះដែរថៅកែរបស់ Thai League Co កាលពីម្សិលមិញបានស្វែងរកដំបូន្មានពីក្របខ័ណ្ឌ Bundesliga របស់ប្រទេសអាល្លឺម៉ង់ស្តីពីវិធានការសម្រាប់ការចាប់ផ្តើមឡើងវិញក្នុងអំឡុងពេលប្រជុំពិភាក្សាតាមវីដេអូ។

វិធានការណ៍ដ៏តឹងរ៉ឹងរបស់ក្របខ័ណ្ឌ Bundesliga ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ រួមមាន៖ ការធ្វើតេស្តជាប្រចាំដល់កីឡាករដែលត្រូវបានលេងដោយការទ្វារបិទ និងការពាក់របាំងមុខ។ ក្នុងចំណោមមន្ត្រីក្នុងព្រឹត្តិកាណ៍ប្រកួតបាល់ទាត់ Thai League នៅក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញរួមមានលោក Korrawee Pritsananantakul អនុប្រធានគណៈកម្មាធិការរៀបចំការប្រកួតនិង លោកនាយក Benjamin Tan ផងដែរ ។

គួរឱ្យដឹងថា លោក Tan បាននិយាយថា ការរៀបចំរបស់អជ្ញាធថៃនឹងជ្រើសរើសយកវិធានការសមស្រប ព្រោះថាលីគទាំងពីរមានលក្ខណៈខុសគ្នាច្រើន៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ Bangkok Post 

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T