ដឹងតិចនិកទាំងនេះ ដើម្បីចៀសផុតបញ្ហាក្រួសក្នុងតម្រងនោម

//s6.kh1.co/7d/7d410ed3475d9a0f92828c0486d15248b5063124.jpg
នារី

 ០៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្នាយើងច្បាស់ជាស្គាល់ហើយ អ្វីជាជំងឺក្រួសក្នុងតម្រងនោម បើទោះមិនធ្លាប់កើត​ក៏ធ្លាប់ឮដែរ។ ក្រួសក្នុង​តម្រងនោម ឧស្សាហ៍កើត​មានណាស់ ហើយករណីខ្លះគ្រោះថ្នាក់ខ្លាំងទៀតផង។ បើមិនចង់ជួយបញ្ហាសុខភាពមួយនេះ គ្នា​យើង​គួរចេះការពារខ្លួនពីពេលនេះទៅ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកខ្លះៗ អាចកាត់បន្ថយហានិភ័យបាន។

គ្នាយើងច្បាស់ជាស្គាល់ហើយ អ្វីជាជំងឺក្រួសក្នុងតម្រងនោម បើទោះមិនធ្លាប់កើត​ក៏ធ្លាប់ឮដែរ។ ក្រួសក្នុង​តម្រងនោម ឧស្សាហ៍កើត​មានណាស់ ហើយករណីខ្លះគ្រោះថ្នាក់ខ្លាំងទៀតផង។ បើមិនចង់ជួយបញ្ហាសុខភាពមួយនេះ គ្នា​យើង​គួរចេះការពារខ្លួនពីពេលនេះទៅ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកខ្លះៗ អាចកាត់បន្ថយហានិភ័យបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផឹកទឹកឲ្យបានច្រើន

ការផឹកទឹកបានច្រើន គឺដើម្បីជួយរំលាយសារធាតុមួយចំនួនក្នុងទឹកនោម ដែលអាចនាំឲ្យកើតជាក្រួសបាន ជាទូទៅ​ពេទ្យណែនាំឲ្យផឹកទឹកយ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ ឬប្រមាណ ៨កែវទឹកធម្មតា។ ការផឹកទឹកកម្រិតនេះ ក៏រាប់បញ្ចូលទាំងភេសជ្ជៈផ្សេងៗយើងបានផឹកប្រចាំថ្ងៃ ចូលជាទឹកក្រូចឆ្មារ ឬទឹកក្រូចស្រស់ ព្រោះទឹកក្រូចធម្មជាតិប្រភេទនេះ មិនត្រឹមត្រូវផ្អែមឆ្ងាញ់ទេ ថែមទាំងមានសមត្ថភាពបង្អាក់ការកកើតជាក្រួសរបស់សាធាតុមួយចំនួនបាន។

២- ផឹកកាល់ស្យូមឲ្យគ្រប់គ្រាន់តាមតម្រូវការរាងកាយ

នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមតិចតួច វាអាចបង្កឲ្យកម្រិតអាស៊ីដ Oxalate (អាស៊ីដអំបិល) មានការកើនឡើង និង​បង្កឲ្យមានក្រួសនៅតម្រងនោម។ ដើម្បីការពារករណីនេះ ត្រូវប្រាកដថា គ្នាយើងទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ទៅ​តាមតម្រូវការរាងកាយរបស់យើង។ ជារឿង​ល្អមួយ​ ដែល​យើង​​អាចស្រូបជាតិកាល់ស្យូមពីម្ហូបអាហារយើងញ៉ាំបាន​។ មនុស្ស​ប្រុស​វ័យ​៥០​ឆ្នាំឡើង​គួរ​ទទួលបានជាតិ​កាល់ស្យូម​១ ០០០មិល្លីក្រាម​ក្នុង​មួយថ្ងៃ។

៣- កាត់បន្ថយជាតិសូដ្យូម

ដូចបានលើកឡើងក្នុងអត្ថបទជាច្រើន ញ៉ាំជាតិសូដ្យូម (អំបិល) ច្រើនពេក​មិនល្អចំពោះសុខភាពទេ ពិសេសវាអាចបង្កជាក្រួសក្នុងតម្រងនោមបាន។ ការញ៉ាំជាតិសូដ្យូមក្នុងកម្រិតទាប ជាការណែនាំល្អបំផុតសម្រាប់រក្សា​សុខភាព​តម្រង​នោម​។ ជាធម្មតា ការណែនាំសម្រាប់គ្នាយើងមានសុខភាពល្អ គួរញ៉ាំសូដ្យូម ត្រឹមកម្រិតខ្ពស់បំផុត ២៣០០ មិល្លីក្រាម/ថ្ងៃ ប៉ុន្តែបើធ្លាប់មានប្រវិត្តក្រួសតម្រងនោមដោយសារជាតិសូដ្យូម ត្រូវញ៉ាំត្រឹមកម្រិតខ្ពស់បំផុត ១៥០០ មិល្លីក្រាម/ថ្ងៃ ធ្វើ​បែបនេះ វាល្អទាំងសម្ពាធឈាម និងសុខភាពបេះដូង។

៤- កម្រិតជាតិប្រូតេអ៊ីនពីសាច់សត្វ

ការញ៉ាំជាតិប្រូតេអ៊ីនពីសាច់សត្វច្រើន ដូចជាសាច់ក្រហម សាច់បក្សី ស៊ុត និងអាហារសមុទ្រជាដើម សុទ្ធតែអាចជំរុញកម្រិតអាស៊ីដអ៊ុយរិកកើនឡើងខ្លាំង និងអាចនាំឲ្យក្លាយជាក្រួសក្នុងតម្រងនោម។ របបអាហារមានប្រូតេអ៊ីនខ្ពស់ ក៏អាចកាត់បន្ថយអាស៊ីដស៊ីទ្រិច (Citrate) ដែលជាសារធាតុគីមីក្នុងទឹកនោម មានសមត្ថភាពទប់ស្កាត់ការកកើតជាក្រួសបាន។

បើគ្នាយើងមានស្ថិតក្នុងក្រុមងាយកើតក្រួសក្នុងតម្រងនោម គួរកម្រិតការញ៉ាំសាច់បន្តិចទៅ មិន​ត្រឹម​​កាត់​បន្ថយ​​ហានិភ័យក្រួស​ក្នុង​តម្រងនោមមួយមុខទេ បេះដូងក៏សុខភាពល្អដែរ។

៥- ចៀសវាងអាហារណាងាយកកជាក្រួស

ឆៃថាវ សូកូឡា ស្ពៃពួយឡេង តែ ក៏ដូចជាគ្រាប់ Nuts សុទ្ធតែសម្បូរទៅដោយអាស៊ីដអំបិល Oxalate និងជាតិ Colas ដែលមានក្នុង Phosphate ខណៈសារធាតុទាំង ២នេះ អាចរួមគ្នាបង្កើតទៅជាក្រួសក្នុងតម្រងនោមបាន។ បើគ្នាយើងមានបញ្ហាឈឺចាប់ដោយសារក្រួស ពេទ្យច្បាស់ជាណែនាំឲ្យលះបង់អាហារទាំងនេះ ឬញ៉ាំវាក្នុងកម្រិតតិចតួចបានហើយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T