អាជ្ញាធរសុខាភិបាលអាមេរិក ប្រាប់រដ្ឋនានាឱ្យត្រៀមខ្លួន ចែកចាយវ៉ាក់សាំងកូវីដ១៩

//s4.kh1.co/9e/9ed616ea9ef4d447f8050fb3c6f8bc49a32ea622.jpg
សង្គម

 ០៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មជ្ឈមណ្ឌលត្រួតពិនិត្យ​ និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក បានស្នើឱ្យមន្រ្តីសុខភាពសាធារណៈរៀបចំ​គម្រោងចែកចាយវ៉ាក់សាំង​ប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ឱ្យបានឆាប់បំផុត នៅត្រឹមចុងខែតុលា ឬដើមខែវិច្ឆិកា

វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលត្រួតពិនិត្យ​ និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក បានស្នើឱ្យមន្រ្តីសុខភាពសាធារណៈរៀបចំ​គម្រោងចែកចាយវ៉ាក់សាំង​ប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ឱ្យបានឆាប់បំផុតត្រឹមចុងខែតុលា ឬដើមខែវិច្ឆិកា ពោល​គឺ​មុនថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យមជ្ឈមណ្ឌល CDC បាន​​ប្រាប់ទៅកាន់​សារព័ត៌មាន Reuters ថា ​គោលបំណងនៃការធ្វើផែនការ​​នេះ ​គឺ CDC ចង់​ឱ្យរដ្ឋ​នីមួយៗត្រូវរៀបចំផែនការឱ្យបានជាក់លាក់ ​សម្រាប់គម្រោងចែកចាយវ៉ាក់សាំង ដោយសារចំនួននៅមានកំណត់។

​សារព័ត៌មាន New York Times ក៏បានរាយការណ៍ដែរថា មជ្ឈមណ្ឌល CDC បានទាក់ទងទៅមន្រ្តីនៅរដ្ឋទាំង៥០ និងទីក្រុងធំៗ ចំនួន៥ ដោយមានទាំងឯកសារបង្ហាញពីគម្រោង CDC ក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩ ដែលនឹងមានចំនួនកំណត់ ឱ្យបានឆាប់បំផុតត្រឹមចុងខែតុលា។

នៅក្នុងឯកសារនោះក៏បានឱ្យដឹងទៀតថា វ៉ាក់សាំងកូវី១៩នេះ អាចនឹងផ្តល់ជូនដោយឥតគិតថ្លៃ ទៅដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់​ដូចជា បុគ្គលិក​សុខាភិបាល និងបុគ្គលិកការពារសន្តិសុខជាតិជាដើម។  ហើយវ៉ាក់សាំងដែលមជ្ឈមណ្ឌល CDC គ្រោងនឹងចែកចាយនេះ គឺទំនងជាផលិតឡើងដោយក្រុមហ៊ុនផលិតឱសថ Moderna Inc, AstraZeneca Plc ​និង Pfizer Inc ​ដែលនាំមុខគេក្នុងបង្កើតវ៉ាក់សាំង​មានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងនឹងជំងឺ​៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T