ទីបំផុតកីឡាការិនីរបស់ក្រុមជម្រើសជាតិប្រេស៊ីលអាចទទួលបានប្រាក់ខែស្មើគ្នានឹងកីឡាករបុរសហើយ

//s6.kh1.co/b2/b2c41c1fcb0268a57090043986e6bfa0b7d13eaf.jpg
កីទ្បា

 ០៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអាមេរិកខាងត្បូងបាននិយាយកាលពីថ្ងៃពុធថាសមាជិកនៃក្រុមបាល់ទាត់នារីរបស់ប្រេស៊ីលនឹងទទួលបានប្រាក់ឈ្នួលដូចគ្នានឹងសមភាគីបុរសដែរ

ប្រេស៊ីល៖ សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអាមេរិកខាងត្បូងបាននិយាយកាលពីថ្ងៃពុធថាសមាជិកនៃក្រុមបាល់ទាត់នារីរបស់ប្រេស៊ីលនឹងទទួលបានប្រាក់ឈ្នួលដូចគ្នានឹងសមភាគីបុរសដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Rogerio Caboclo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា "ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភត្រូវទទួលបានស្មើគ្នាសម្រាប់ក្រុមបាល់ទាត់បុរស និងស្ត្រីដែលមានន័យថា កីឡាករជានារីក៏នឹងទទួលបានដូចបុរសផងដែរ" ។

ក្រុមជម្រើសជាតិប្រស៊ីលស្ត្រី
ក្រុមជម្រើសជាតិប្រស៊ីលស្ត្រី

លោក Caboclo បានបន្ថែមថា អ្នកគ្រប់គ្រងក្រុមជម្រើសជាតិស្ត្រីលោក Pia Sundhage ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តនេះនៅក្នុងខែមីនា។

ប្រទេសអូស្ត្រាលី ន័រវែស និងនូវែលសេឡង់ដែលស្ថិតក្នុងចំណោមប្រទេស និងតំបន់ដទៃទៀតដែលបានផ្តល់ប្រាក់ឈ្នួលស្មើគ្នាដល់ក្រុមកីឡាករជាបុរស និងស្ត្រីរបស់ពួកគេ។

ក្រុមជម្រើសជាតិប្រស៊ីលបុរស
ក្រុមជម្រើសជាតិប្រស៊ីលបុរស

សមាជិកក្រុមស្ត្រីអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហព័ន្ធរបស់ពួកគេកាលពីខែមីនា ដោយសារតែមានការរើសអើងចំពោះប្រាក់ឈ្នួល។ ចៅក្រមសហព័ន្ធបានសម្រេចប្រឆាំងនឹងកីឡាការិនីដែលបានប្តឹងឧទ្ធរណ៍។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសប្រេស៊ីលឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងតារាងចំណាត់ថ្នាក់ស្ត្រីពិភពលោករបស់ FIFA នៅពីក្រោយប្រទេសសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ហូឡង់ ស៊ុយអែត អង់គ្លេស និងអូស្ត្រាលី៕

គម្លាតប្រាក់ខែរវាងក្រុមជម្រើសជាតិប្រេស៊ីលបុរស និង​ ស្ត្រី
គម្លាតប្រាក់ខែរវាងក្រុមជម្រើសជាតិប្រេស៊ីលបុរស និង​ ស្ត្រី

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T