ស្ងាត់យូរ ពេលនេះប្រទេសថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង ក្នុងរយៈពេលជាង១០០ថ្ងៃ

//s6.kh1.co/25/259f9fb288047a69b6cdd1170ed1009cf854d723.jpg
សង្គម

 ០៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង ក្នុងរយៈពេលជាង ១០០ថ្ងៃ...

ថៃ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង ក្នុងរយៈពេលជាង ១០០ថ្ងៃ បន្ទាប់ពីអ្នកទោសម្នាក់ ដែលទើបត្រូវបានគេឃុំខ្លួននៅឯពន្ធនាគារក្នុងទីក្រុងបាងកក កាលពីពេលថ្មីៗនេះ បានធ្វើតេស្ដវិជ្ជមាន។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីប្រកាសខាងលើបានបញ្ជាក់ថា បុរសរូបនោះមានអាយុ ៣៧ឆ្នាំ បានធ្វើចត្ដាឡីស័កជាមួយអ្នកទោសមួយក្រុមតូច ដើម្បីតាមដានអាការជំងឺ ហើយនៅថ្ងៃពុធ ទី០២ ខែកញ្ញា គាត់បានធ្វើតេស្ដវិជ្ជមាន ក្នុងការធ្វើតេស្ដប្រចាំសប្ដាហ៍របស់ពន្ធនាគារ។ ទន្ទឹមនឹងនេះ អាជ្ញាធរនឹងធ្វើតេស្ដលើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺចំនួន នាក់ក្នុងគ្រួសាររបស់គាត់ និងមនុស្ស ២០នាក់ទៀត រួមមានមេធាវីដែលនៅតុលាការជាមួយគាត់ ហើយព្រមទាំងអ្នកទោសដែលជាប់ឃុំជាមួយគ្នាផងដែរ។

យ៉ាងណាមិញ លោក Suwannachai Wattanayingcharoenchai ​​​​​​​​​​​អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានមានប្រសាសន៍ថា៖

យើងមិនអាចរក្សាករណីឆ្លងនៅត្រឹមសូន្យបានទេ ប៉ុន្ដែអ្វីដែលយើងត្រូវធ្វើ គឺត្រូវរកឲ្យឃើញករណីឆ្លងថ្មីឲ្យបានឆាប់រហ័ស និងទប់ស្កាត់ការឆ្លងបន្ដ។ ហើយពេលនេះ យើងបានត្រៀមរួចរាល់ហើយ ក្នុងការផ្ដល់ជូនបុគ្គលិកពេទ្យ និងគ្រែសម្រាប់អ្នកជំងឺ។

 លោក Suwannachai Wattanayingcharoenchai ​​

គួរឲ្យដឹងដែរថា នាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធកន្លងទៅនេះ បានអបអរសាទរប្រទេសថៃ ក្នុងរយៈពេលជាង ១០០ថ្ងៃមកនេះ ថាគ្មានករណីឆ្លងក្នុងសហគមន៍ ពោលគឺករណីចុងក្រោយបានរកឃើញតាំងពីថ្ងៃទី២៤ ខែឧសភាមកម្ល៉េះ។ ហើយមកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លងសរុបចំនួន ៣,៤២៧នាក់ ដែលក្នុងនោះស្លាប់ ៥៨នាក់ និងជាសះស្បើយ ៣,២៧៧នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ពលរដ្ឋថៃ
ពលរដ្ឋថៃ
ពលរដ្ឋថៃ
ពលរដ្ឋថៃ
ពលរដ្ឋថៃ
ពលរដ្ឋថៃ
ពលរដ្ឋថៃ
ពលរដ្ឋថៃ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T