ចប់ហើយ Barca! ខ្សែបម្រើ Arturo Vidal នឹងប្រកាសចាកចេញពីក្លិបឆាប់ៗនេះ

//s6.kh1.co/a9/a9711cf3f718a60bc2b774a3ea89f0c23caa5cd6.jpeg
កីទ្បា

 ០៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Diario Sport បានឱ្យដឹងថា Arturo Vidal បានបោះបង់ប្រាក់ពលកម្មដែលនៅសេសសល់របស់ខ្លួននៅ Barca ហើយការចាកចេញរបស់កីឡាកររូបនេះអាចនឹងត្រូវប្រកាសឆាប់ៗនេះ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Diario Sport បានឱ្យដឹងថា កីឡាករ Arturo Vidal បានបោះបង់ប្រាក់ពលកម្មដែលនៅសេសសល់របស់ខ្លួននៅ Barca ហើយការចាកចេញរបស់កីឡាកររូបនេះអាចនឹងត្រូវប្រកាសឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសជាផ្លូវការអំពីការបញ្ចប់កិច្ចសន្យារបស់ Vidal អាចនឹងត្រូវបានធ្វើឡើងមិនយូរនោះទេ ដោយលោក Juanmarti ភ្នាក់ងារសារព័ត៌មាន Diario Sport បានបន្ថែមទៀតថា កីឡាករវ័យ ៣៣ ឆ្នាំរូបនេះមិនបានស្នើសុំឱ្យក្លិបកាតាឡាន់សងប្រាក់ពលកម្មដែលនៅសេសសល់រហូតដល់ទៅ ៦ លានផោននោះទេលើកិច្ចសន្យារបស់គាត់។

  កីឡាករ Arturo Vidal
  កីឡាករ Arturo Vidal

 ចំពោះរបាយការណ៍ខ្លះបានលើកឡើងថា ការផ្ទេររបស់ខ្សែបម្រើសញ្ជាតិឈីលីរូបនេះអាចនឹងផ្លាស់ទៅកាន់ក្លិបយក្សអ៊ីតាលី Inter Milan ដោយពេលនេះគឺគ្រាន់តែរង់ចាំជាពេលវេលាតែប៉ុណ្ណោះ៕

  កីឡាករ Arturo Vidal
  កីឡាករ Arturo Vidal

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T