ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?

//s6.kh1.co/2b/2b2103fd6f81c46b45c01b48a21922c3f76fe633.jpg
នារី

 ០៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការ​ថែ​ទាំ​សុខភាព​ចំពោះ​ស្ត្រី​ពពោះ គឺ​សំខាន់​បំផុត​ព្រោះ​ថា នៅ​ពេល​ដែល​ពពោះ ម៉ាក់ៗ​ត្រូវ​មើល​ថែ​ទាំង​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ។តែ​ដោយសារ មាន​ស្ត្រី​ៗ​មួយ​ចំនួន​ត្រូវ​ទៅ​ធ្វើ​ការ​ទាំង​មាន​ផ្ទៃពោះ ចឹង​ហើយ​អាច​ធ្វើ​ឲ្យ​ម៉ាក់ៗ​ថែ​ទាំ​សុខភាព​មិន​បាន​ដិត​ដល់។

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ថែ​ទាំ​សុខភាព​ចំពោះ​ស្ត្រី​ពពោះ គឺ​សំខាន់​បំផុត​ព្រោះ​ថា នៅ​ពេល​ដែល​ពពោះ ម៉ាក់ៗ​ត្រូវ​មើល​ថែ​ទាំង​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ។តែ​ដោយសារ មាន​ស្ត្រី​ៗ​មួយ​ចំនួន​ត្រូវ​ទៅ​ធ្វើ​ការ​ទាំង​មាន​ផ្ទៃពោះ ចឹង​ហើយ​អាច​ធ្វើ​ឲ្យ​ម៉ាក់ៗ​ថែ​ទាំ​សុខភាព​មិន​បាន​ដិត​ដល់។

តើ​ម៉ាក់ៗ​ពពោះ ទៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​សម្រាល​ល្អ ឬ​មិន​ល្អ?

វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ គ្រាន់​តែ​ធ្វើ​ការ​ធម្មតា អង្គុយ​ក្នុង​ office ​ធម្មតា អត់​ធ្វើ​ការ​អី​ធ្ងន់ធ្ងរ​ដូច​ជា​លើក​របស់​ធ្ងន់ ដើរ​ហាល​ថ្ងៃ ។ល។ គឺ​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ ឲ្យ​តែ​ស្ត្រី​នោះ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ គេង​ឲ្យ​បាន​ឆ្អែតៗ ហើយ​ប៉ូវ​កម្លាំង​បន្តិច​ទៅ​គឺ​គ្មាន​បញ្ហា​ទេ។

លោក​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ មាន​ចេញ​នូវ​រោគ​សញ្ញា​មិន​ប្រក្រតី​ណា​មួយ​ដូច​ជា៖

– ធ្លាក់ឈាម
– ហត់​អស់​កម្លាំង ល្វើយៗ
– មាន​អាការៈ​មិន​ប្រក្រតី​ជាដើម គឺ​ត្រូវ​សម្រាក​ពី​ការងារ​មុន​ពេល​កំណត់ ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​វិញ ចៀស​វាង​មាន​គ្រោះ​ថ្នាក់​ដល់​កូន។

ទោះ​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​ហួស​កម្លាំង​ពេក​ទេ​មិន​ថា​ការងារ​អី​ក៏​ដោយ ព្រោះ​ក្នុង​អំឡុង​ពេល​ពពោះ​សុខភាព​ចុះ​ខ្សោយ។ ជាពិសេស គឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់​របស់​ពេទ្យ ហើយ​បើ​អាច​គួរ​សម្រាក​ពី​ការ​ងារ​ឲ្យ​បាន ​២-៣​ខែ ​មុន​ថ្ងៃ​សម្រាល​ចំពោះស្ត្រីដែលមានបញ្ហាសុខភាព។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T