ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ប្រទេសថៃ នឹងតម្រូវឲ្យទិញសេវាធានារ៉ាប់រង COVID-19 ក្នុងករណីស្លាប់ ឬមានអ្វីមួយកើតឡើង

//s4.kh1.co/3c/3cb275dd1883296b0742751b0230cf60473c2f6e.jpg
សង្គម

 ០៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការធ្វើដំណើរទៅកាន់ប្រទេសថៃ មិនត្រឹមតែតម្រូវឲ្យធ្វើចត្ដាឡីស័ករយៈពេល២សប្ដាហ៍ប៉ុណ្ណោះទេ ប៉ុន្ដែរដ្ឋាភិបាលនៃប្រទេសនេះ ក៏តម្រូវឲ្យទិញសេវាធានារ៉ាប់រង COVID ផងដែរ...

ថៃ៖ ការធ្វើដំណើរទៅកាន់ប្រទេសថៃ មិនត្រឹមតែតម្រូវឲ្យធ្វើចត្ដាឡីស័ករយៈពេលសប្ដាហ៍ប៉ុណ្ណោះទេ ប៉ុន្ដែរដ្ឋាភិបាលនៃប្រទេសនេះ ក៏តម្រូវឲ្យអ្នកដំណើរទាំងអស់ទិញសេវាធានារ៉ាប់រងជំងឺ COVID-19 ផងដែរ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មានថៃ Coconuts នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណៈកម្មាធិការធានារ៉ាប់រងរដ្ឋ លោក Suthipol Taweechaikarn បានឲ្យដឹងថា កញ្ចប់សេវាធានារ៉ាប់រងអាចមានតម្លៃរហូតដល់ ៣.២លានបាត (ឬប្រហែល១០២,០០០ដុល្លារអាមេរិក) ដើម្បីត្រៀមចំណាយសម្រាប់មនុស្សម្នាក់ៗលើការព្យាបាល ឬចំណាយក្នុងពិធីបុណ្យសព និងថ្លៃដឹកជញ្ជូនណាមួយជាដើម។

កញ្ចាប់សេវាធានារ៉ាប់រ៉ង មានសុពលភាពត្រឹម៣០ថ្ងៃចុះក្រោម និងរហូតដល់ឆ្នាំ ហើយចំពោះតម្លៃ គឺអាស្រ័យទៅលើទីកន្លែងដែលពួកគេមក។ ជាមួយគ្នានេះ លោកបានបញ្ជាក់ដែរថា អ្នកដំណើរដែលមកពីប្រទេសមានហានិភ័យទាប រំពឹងថាអាចទិញក្នុងតម្លៃចាប់ពី១,៦០០បាត ដល់៤៣,២០០បាត (ឬប្រហែលចាប់ពី ៥០ ដល់ ១,៣៨០ដុល្លារអាមេរិក)។ សេវានេះ នឹងត្រូវដាក់លក់លើអុីនធឺណេត តាមរយៈក្រុមហ៊ុនក្នុងស្រុកចំនួន ១៦ នឹងរួមទាំងក្រុមហ៊ុន Pacific Cross, The Viriyah និង Muang Thai Life

សូមជម្រាបថា ប្រទេសថៃគ្រោងបើកច្រកព្រំដែនរបស់ខ្លួនសម្រាប់ភ្ញៀវទេសចរ ដែលស្នាក់នៅរយៈពេលវែង ចាប់ពីខែតុលាខាងមុខនេះ។ ទោះជាយ៉ាងណា អ្នកដំណើរទាំងអស់នឹងត្រូវធ្វើចត្ដាឡីស័ករយៈពេលសប្ដាហ៍ នៅកោះភូកេតសិន មុននឹងអនុញ្ញាតឲ្យធ្វើដំណើរទៅកន្លែងផ្សេងទៀតក្នុងប្រទេស៕

សូមទស្សនារូបភាពខាងក្រោម៖

ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋថៃ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T