សម្រាប់ការអភិវឌ្ឍនៃកុមារ វីតាមីនត្រូវបានគេមើលឃើញថាជាធាតុមួយនៃធាតុសំខាន់បំផុតនៃតម្រូវការអាហារូបត្ថម្ភ។ ដោយសារតែរាងកាយកុមារមិនអាចផលិតបរិមាណនៃវីតាមីនដែលខ្លួនត្រូវការបាន វីតាមីនត្រូវតែបឺតស្រូបយកពីរបបអាហារពីមួយថ្ងៃទៅមួយថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីតាមីន A
វីតាមីន A រកឃើញយ៉ាងងាយនៅក្នុងអាហារដែលមានព៌ណលឿង និងព៌ណទឹកក្រូច ដូចជាការ៉ុត ដំឡុងជ្វា ល្ពៅទ្រវែង (squash) ឬទឹកដោះ ហ្វ្រូម៉ា និងស៊ុត។ វីតាមីននេះមានប្រសិទ្ធភាពនៅក្នុងការលើកស្ទួយដល់ការលូតលាស់ និងការអភិវឌ្ឍបានជាធម្មតា ការជួសជុលជាលិកា និងឆ្អឹង ស្បែក ភ្នែក និងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំប្រកបដោយសុខភាពល្អ។
វីតាមីន B
ក្រុមនៃវីតាមីន B រួមមានវីតាមីន B២ វីតាមីន B៣ វីតាមីន B៦ និង វីតាមីន B១២។ វីតាមីនទាំងនេះជួយរាងកាយកូនយើងឲ្យបង្កើតកោសិកាគ្រាប់ឈាមក្រហម គាំទ្រសកម្មភាពមេតាបូលីស ផលិតថាមពលសម្រាប់រាងកាយ ជំរុញលើកកម្ពស់ឲ្យប្រព័ន្ធរបស់ឈាម និងប្រព័ន្ធប្រសាទមានសុខភាពល្អ។ វីតាមីន B អាចរកឃើញនៅក្នុងសាច់មាន់ ត្រី ស៊ុត សាច់ និងមានក្នុងគ្រាប់រុក្ខជាតិ ទឹកដោះ សណ្តែក ហ្វ្រូម៉ា និងសណ្តែកសៀង។
វីតាមីន C
វីតាមីន C ត្រូវបានប្រើប្រាស់ជាញឹកញាប់សម្រាប់លើកកម្ពស់ឲ្យមានសាច់ដុំប្រកបដោយសុខភាពល្អ ពង្រឹងជាលិកាសន្ធាន និងស្បែក ជួយដល់ ការជាសះស្បើយនៃរបួស ឆ្អឹង និងបង្កើនភាពធន់ស៊ាំរបស់មនុស្សម្នាក់ទៅនឹងការបង្ករោគ។ តាមធម្មតា វីតាមីន C អាចរកបាននៅក្នុងផ្លែឈើអម្បូរក្រូច ផ្លែស្ត្រប៊ើរី ឃីវី ក្រូចឆ្មារ ប៉េងប៉ោះ និងបន្លែបៃតងខ្លះៗដូចជាផ្កាខាត់ណាបៃតង។
វីតាមីន D
វីតាមីន D មានតួនាទីយ៉ាងសំខាន់នៅក្នុងការលូតលាស់កម្ពស់របស់ក្មេង។ វីតាមីននេះជំរុញលើកកម្ពស់ដល់ការអភិវឌ្ឍលូតលាស់ឆ្អឹង និងធ្មេញ។ ប្រភពល្អនៃវីតាមីន D គឺទឹកដោះ និងត្រីមានជាតិខ្លាញ់ដូចជាត្រីសាល់ម៉ុន និងត្រីស្បៃកា។ ដូចគ្នាដែរ ពន្លឺថ្ងៃត្រូវបានគេឃើញថាជាវីតាមីន D បន្ថែមដោយបានភ្ញោចការបំលែងនៃសារធាតុធម្មជាតិនៅក្នុងស្បែកឲ្យទៅជាទម្រង់សកម្មនៃវីតាមីន D។
កាល់ស្យូម
ប៉ាម៉ាក់អាចផ្តល់អាហារដល់កូនដូចជាអាហារផលិតពីទឹកដោះ ហ្វ្រូម៉ា ទឹកដោះជូរ តៅហ៊ូ និងទឹកក្រូចរាល់ថ្ងៃដើម្បីកសាង ឆ្អឹងរឹងមាំ។ ក្នុងករណីខ្លះ ការបរិភោគចូលកាល់ស្យូមមិនគ្រប់គ្រាន់ក្នុងអំឡុងកុមារភាព គឺមិនត្រឹមតែជះឥទ្ធិពលប៉ះពាល់ដល់ការលូតលាស់របស់កុមារប៉ុណ្ណោះទេ តែថែមទាំងនាំឲ្យឆ្អឹងខ្សោយ និងឆ្អឹងប្រហោងស្ពោតនៅពេលពេញវ័យទៀតផង។
ជាតិដែក
សម្រាប់ក្មេងស្រី ជាតិដែកគឺជាធាតុសំខាន់ពេលពួកគេចាប់ផ្តើម មកឈាមរដូវ ព្រោះវាចូលរួមចំណែកដល់ការផលិតគោលិកាឈាម។ ដូចគ្នាផងដែរ ជាតិដែកមានមុខនាទីក្នុងការកសាងសាច់ដុំ និងផលិតឈាមសម្រាប់រាងកាយកុមារ។ ពេលកម្រិតជាតិដែកចុះទាប កុមារអាចនឹងមានរោគសញ្ញាខ្លះៗដូចជាភាពឆាប់ខឹងម៉ួរម៉ៅ ការបាត់អស់ភាពផ្ចង់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត និងភាពងាយរងគ្រោះកើនឡើងខ្ពស់ទៅនឹងការបង្ករោគ។ ប៉ាម៉ាក់អាចរកជាតិដែកបាននៅក្នុងប្រភពជាច្រើន រួមមានសាច់គោ និងសាច់ក្រហមដទៃទៀត មាន់បារាំង សាច់ជ្រូក និងថ្លើម។ បន្លែខ្លះដែលមានផ្ទុកនូវជាតិដែកគឺ សណ្តែក និងផ្លែព្រូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet