សមាគម​​បាល់ទាត់​ប្រទេស​ហ្គាណា​ រៀបចំសមាជមុនការចាប់​ផ្តើម​ប្រកួត​​​រដូវ​​​កាល​​ថ្មី​

//s4.kh1.co/ca/caaf3f13bb421cf76fa3f15b4b560590ee03f750.jpg
កីទ្បា

 ០២-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

សមាគមបាល់ទាត់ហ្គាណា (GFA) កាលពីថ្ងៃអង្គារបានបើកសម័យប្រជុំសាមញ្ញលើកទី ២៦ របស់ខ្លួនដើម្បីត្រៀមសម្រាប់រដូវកាលថ្មី

ហ្គាណា៖ សមាគមបាល់ទាត់ហ្គាណា (GFA) កាលពីថ្ងៃអង្គារបានបើកសម័យប្រជុំសាមញ្ញលើកទី ២៦ របស់ខ្លួនដើម្បី​ពិនិត្យ​​ឡើងវិញនូវរដូវកាលឆ្នាំ ២០១៩-២០២០ ដែលត្រូវបានលុបចោលដោយសារការរាត្បាតនៃជំងឺ COVID-១៩ និងត្រៀមសម្រាប់រដូវកាលថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធាន GFA លោក Kurt Okraku បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមអ្នកពាក់ព័ន្ធបាល់ទាត់នៅ​ក្នុង​ប្រទេស​ដើម្បីពង្រឹងការប្រកួត។

  លោក Kurt Okraku ប្រធានសមាគមបាល់ទាត់ហ្គាណា (GFA)
  លោក Kurt Okraku ប្រធានសមាគមបាល់ទាត់ហ្គាណា (GFA)

លោកបានមានប្រសាសន៍ថា៖ “ បាល់ទាត់គឺជាចំណង់ចំណូលចិត្តរបស់ជាតិ និងជាកីឡាតែមួយ​គត់ដែល​បង្រួប​បង្រួម​ប្រទេស ដូច្នេះតម្រូវការនៃការខិតខំប្រឹងប្រែងស្មារតី ដើម្បីអភិវឌ្ឍការប្រកួតដោយ​បង្កើតធនធាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ យើងរួមគ្នាកសាងបាល់ទាត់របស់យើង” ។

ការសម្រេចចិត្តសំខាន់ៗដែលធ្វើឡើងនៅឯសមាជរបស់ FA រួមមានការពិនិត្យឡើងវិញនូវរបាយការណ៍​សកម្មភាព​សម្រាប់​រដូវកាលបាល់ទាត់ក្នុងតំបន់ឆ្នាំ ២០១៩-២០ ដែលត្រូវបានលុបចោលពាក់កណ្តាលផ្លូវដោយសារ​តែការផ្ទុះ​ឡើងនៃជំងឺ COVID-១៩។

សមាគមបាល់ទាត់ហ្គាណា (GFA)
សមាគមបាល់ទាត់ហ្គាណា (GFA)

រដូវកាលបាល់ទាត់ថ្មីឆ្នាំ ២០២០-២១ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែតុលា ប្រសិនបើការរឹតត្បិតលើកីឡាក្នុង​អំឡុងជំងឺកូវីដ ១៩ ​ដែល​ធ្វើ​ឡើង​ដោយប្រធានាធិបតីរបស់ប្រទេសនេះ​ត្រូវបានដកចេញ។

ទិដ្ឋភាពក្នុងសម័យប្រជុំសាមញ្ញលើកទី ២៦ របស់សមាគមបាល់ទាត់ហ្គាណា (GFA)
ទិដ្ឋភាពក្នុងសម័យប្រជុំសាមញ្ញលើកទី ២៦ របស់សមាគមបាល់ទាត់ហ្គាណា (GFA)

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T