ប្ដីប្រពន្ធមួយគូ បានលក់កូនខ្លួនឯងឲ្យទៅមន្ទីរពេទ្យ ព្រោះតែគ្មានលុយបង់ថ្លៃសម្រាល

//s6.kh1.co/ec/ec6bb42cb3b8a96ed5649b9f8a529ccc9873e8a4.jpg
សង្គម

 ០២-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

លោក Shiv Charan និងប្រពន្ធឈ្មោះ ​Babita បានបង្ខំចិត្ដលក់កូនដែលទើបនឹងកើតរបស់ពួកគាត់ ឲ្យទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Agra ក្រោយបានសម្រាលរួច ដោយការវះកាត់

ឥណ្ឌា៖ លោក Shiv Charan និងប្រពន្ធឈ្មោះ ​Babita បានបង្ខំចិត្ដលក់កូនដែលទើបនឹងកើតរបស់ពួកគាត់ ឲ្យទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Agra ក្រោយបានសម្រាលរួច ដោយការវះកាត់ ហើយត្រូវបង់ប្រាក់ចំនួន ៣៥,០០០រ៉ូពី (ឬប្រហែល ៤៨០ដុល្លារអាមេរិក) ប៉ុន្ដែអ្នកទាំងពីរពុំមានលទ្ធភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹង ប្ដីប្រពន្ធគូនេះ មានកូនចំនួននាក់ ហើយក្នុងមួយថ្ងៃ លោក Charan មិនអាចរកប្រាក់បានលើលពី ១០០រ៉ូពីឡើយ (ប្រហែល ១.៣០ដុល្លារអាមេរិក)​​​​។ លើសពីនេះ រោងចក្រស្បែកជើងដែលកូនប្រុសច្បងរបស់ពួកគាត់ធ្លាប់ធ្វើការ ក៏ត្រូវបានបិទទ្វារ ដោយសារតែជំងឺកូវីដ-១៩រាតត្បាតផងដែរ។

បុរសជាប្ដីដែលមានមុខរបរ ជាអ្នកដឹកមនុស្សតាមរយៈ​កង់សណ្ដោងរទេះ និងប្រពន្ធរបស់គាត់មិនមានប្រាក់សម្រាប់បង់ថ្លៃពេទ្យនោះទេ ដូច្នេះមន្ទីរពេទ្យបានទិញទារកនោះក្នុងតម្លៃ ១០០,០០០ រ៉ូពី (ឬប្រហែល ១,៣៧០ដុល្លារអាមេរិក) ដើម្បីកាត់កងថ្លៃសម្រាល និងថ្នាំពេទ្យតែម្ដង។

គួររម្លឹកថា កន្លងមករដ្ឋាភិបាលឥណ្ឌាក៏ធ្លាប់ព្រមានពីការធ្វើពាណិជ្ជកម្មជួញទារកផងដែរ។ យ៉ាងណាមិញ ចៅក្រមស្រុក លោក Prahbu N Singh បាននិយាយថា ករណីនេះត្រូវបានស៊ើបអង្កេត ​និងចាត់វិធាន​​ការតាមផ្លូវច្បាប់ ព្រោះគេជឿថា ទារកមួយចំនួនដែលមន្ទីរពេទ្យទិញ នឹងត្រូវបានលក់បន្ដឲ្យទៅប្ដីប្រពន្ធដទៃទៀត ដែលកំពុងស្វែងរកក្មេង ដើម្បីយកទៅធ្វើជាកូនចិញ្ចឹម៕

ប្ដីប្រពន្ធដែលលក់កូនឲ្យទៅខាងមន្ទីរពេទ្យ
ប្ដីប្រពន្ធដែលលក់កូនឲ្យទៅខាងមន្ទីរពេទ្យ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T