ចិនប្រាប់អាមេរិកឱ្យឈប់បង្កើនចំណងទាក់ទងជាមួយកោះតៃវ៉ាន់

//s6.kh1.co/a1/a1bbc56ad7286296e2f630123dd0b840893d75a3.jpg
សង្គម

 ០២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីក្រុងប៉េកាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការ​បង្កើនទំនាក់ទំនងការទូតក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសប្រកាសអំពីកិច្ចសន្ទនាសេដ្ឋកិច្ចថ្មីជាមួយកោះតៃវ៉ាន់

ប៉េកាំង៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងប៉េកាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាព​បង្កើនទំនាក់ទំនងការទូតក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសអំពីកិច្ចសន្ទនាសេដ្ឋកិច្ចថ្មីជាមួយកោះតៃវ៉ាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងយ៉ាងដូច្នេះថា៖

យើងបានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ចំណងទាក់ទងជាផ្លូវការជាមួយកោះតៃវ៉ាន់តាមគ្រប់រូបភាពទាំងអស់។ ទំនាក់ទំនង​ការទូតរវាងកោះតៃវ៉ាន់ និង​សហរដ្ឋអាមេរិក គឺជារឿងខុសច្បាប់ និងជារឿងមិនត្រឹមត្រូវ ហើយវាក៏ជាការរំលោភលើគោលការណ៍របស់ប្រទេសចិនដែរ​។

Hua Chunying
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying

កាលពីថ្ងៃច័ន្ទជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក David Stilwell បាននិយាយថា សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ នឹងបង្កើតនូវការសន្ទនាសេដ្ឋកិច្ចថ្មីមួយ ដោយផ្តោតលើវិស័យឧបករណ៍អេឡិចត្រូនិក ការថែទាំសុខភាព ថាមពល និងផ្នែកបច្ចេកវិទ្យាផ្សេងៗទៀត។ លោកបានបន្ថែមថា ចំណងទាក់ទងរវាងអាមេរិកនិងកោះតៃវ៉ាន់ គឺនៅតែជាសកម្មភាព​ ដែលស្ថិតក្នុងព្រំដែននៃគោលនយោបាយចិនតែមួយ។ ​ហើយអាមេរិកមិនបានប្រកាន់ជំហរលើការទាមទារអធិបតេយ្យភាពរបស់ក្រុងប៉េកាំងចំពោះកោះតៃវ៉ាន់ឡើយ។

ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក David Stilwell
ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក David Stilwell

គួរឱ្យដឹងដែរថា ប្រទេសចិន​តែង​ចាត់ទុកកោះតៃវ៉ាន់គឺជា​ខេត្តមួយរបស់ខ្លួន ហើយក៏មិនយល់ព្រមឱ្យកោះតៃវ៉ាន់ ប្រកាសខ្លួនជាកោះឯករាជ្យដែរ។ ចំណែកកោះតៃវ៉ាន់វិញ បានប្រកាសបដិសេធដាច់ខាត ចំពោះការទាមទារអធិបតេយ្យភាព​នេះ ហើយបាននឹងកំពុងបង្កើន​ចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក ​ដោយមានទាំងការស្នើសុំទិញគ្រឿងសព្វាវុធ​ផ្សេងៗ ​ក្នុងគោលបំណងយកមកបង្កើនសមត្ថភាពយោធារបស់ខ្លួន ដើម្បីប្រឆាំងទៅនឹងការដាក់សម្ពាធពីប្រទេសចិន៕

កោះតៃវ៉ាន់ បានទិញមីស៊ីលបំពាក់លើនាវាមុជទឹកពីអាមេរិក
កោះតៃវ៉ាន់ បានទិញមីស៊ីលបំពាក់លើនាវាមុជទឹកពីអាមេរិក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T