មានរឿងអី បានជា Mint Chalida ចេញមុខមកបកស្រាយរឿងរ៉ាវជំនួស Toey Jarinporn បែបនេះ?

//s6.kh1.co/1a/1ac66e26521ed3599e836cf4779ed44794f5a381.jpg
នារី

 ០១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លើកនេះ Mint ឈឺឆ្អាលជួយចេញមុខមកបកស្រាយរឿងរ៉ាវជំនួស Toey

ថៃ៖ កាលពីថ្ងៃទី៣០ ខែសីហា តារាសម្តែងស្រីដ៏ល្បីល្បាញ Mint Chalida បានទៅចូលរួមក្នុងព្រឹត្តិការណ៍មួយ ថែមទាំងបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទៀត។ នៅក្នុងកិច្ចសម្ភាសន៍នោះ Mint បាននិយាយបកស្រាយពីមិត្តភក្តិជិតស្និទ្ធរបស់នាងគឺ Toey Jarinporn និងលោកសេដ្ឋី Hi-So

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mint បានបញ្ជាក់យ៉ាងច្បាស់ៗថា បច្ចុប្បន្ននេះតារាស្រី Toey Jarinporn គឺមិនទាន់មានមនុស្សស្អំបេះដូងនៅឡើយទេ។ មិនតែប៉ុណ្ណោះ Mint បាននិយាយលេងថា បច្ចុប្បន្ននេះ Toey កំពុងចំណាយពេលវេលាដើម្បីដាំផ្កា ដាំរុក្ខជាតិ និងប្រមូលផលផ្កាកុលាបជាដើម។

តួយ៉ាង Mint នៅតែនិយាយដដែលៗថា រវាងទំនាក់ទំនង Toey និង Hi-So គឺគ្រាន់តែជាមិត្តភក្តិតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ។ ហើយ Mint ក៏បានប្រាប់ថា កាលពីថ្មីៗនេះ Toey បានបង្ហោះរូបជាមួយ Hi-So នៅលើ​បណ្តាញសង្គម Instagram ព្រោះ Toey បានទៅចូលទស្សនាសារមន្ទីររបស់លោក Hi-So
សូមទស្សនារូបភាពខាងក្រោម៖ 

Mint Chalida
Mint Chalida
Toey Jarinporn
Toey Jarinporn
Toey Jarinporn និងលោកសេដ្ឋី Hi-So
Toey Jarinporn និងលោកសេដ្ឋី Hi-So
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T