អុញនោះ! តារាឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ-១៩

//s6.kh1.co/72/72899d5784756bbcb84f090035b81169e4a8ba0a.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញកីឡាករ David Silva ធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ-១៩

អេស្ប៉ាញ៖ ក្លិប Real Sociedad បានបញ្ជាក់ថា ខ្សែបម្រើចំណូលថ្មីរបស់ខ្លួន កីឡាករ David Silva បានធ្វើតេស្តឃើញមានភាពវិជ្ជមាន ជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ David Silva
  កីឡាករ David Silva

ខ្សែបម្រើវ័យ៣៤ឆ្នាំ បានត្រឡប់ទៅលេងនៅក្របខណ្ឌ La Liga វិញ ក្រោយផុតកុងត្រាជាមួយក្លិប Manchester City ដោយព្រមព្រៀងកុងត្រា២ឆ្នាំជាមួយ Sociedad។

យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងដំណឹងខាងលើនេះ ក្លិប Sociedad បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ក្លិប Real Sociedad សូមជូនដំណឹងថា កីឡាករ David Silva បានធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ១៩។ កីឡាករមិនបានបង្ហាញរោគសញ្ញាណាមួយឡើយនៃជំងឺ ខណៈបច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែក។

  កីឡាករ David Silva
  កីឡាករ David Silva
  កីឡាករ David Silva

គួររម្លឹកដែរថា កាលនៅក្លិប​ Man City ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញរូបនេះ ធ្លាប់ជួយក្រុមលើកពាន Premier League បាន៤ដង ពាន FA Cup ២ដង និងពាន League Cup ៥ដង៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T