ជាតារាមិនស្រួលប៉ុន្មានទេ! រឿងញ៉ាំសោះ Zhao Liying ត្រូវគេជេរព្រាត

//s4.kh1.co/38/384fd5a1c738827998215405c81004ae9992876e.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងពេលកំពុងតែថតកម្មវិធី Zhao Liying ក៏បានបង្ហាញពីភាពមិនសមរម្យ និងមិនមានអនាម័យ ខណៈពេលកំពុងតែញ៉ាំអាហារ ធ្វើឲ្យមហាជនជាច្រើន រិះគន់យ៉ាងចំថា ក្នុងនាមជាអ្នកសិល្បៈមិនគួរមានទង្វើរបែបនេះ

ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Zhao Liying ត្រូវបានមហាជនជាច្រើន ធ្វើការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីនាង បានបង្ហាញពីទម្លាប់ញ៉ាំអាហារ ដែលមិនមានអនាម័យ ខណៈពេលកំពុងតែ ចូលរួមថតក្នុងកម្មកម្មវិធីទូរទស្សន៍ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ Zhao Liying ទទួលការរងនូវរិះគន់រាប់ជាច្រើន នៅពេលដែលអ្នកលេងបណ្ដាញសង្គម បានបង្ហាញពីទម្លាប់នៃការបរិភោគអាហារ មិនមានអនាម័យ រួមជាមួយនឹងអាកប្បកិរិយាមិនសមរម្យពេលកំពុងញ៉ាំអាហាររបស់តារាស្រីរូបនេះ ។

ជាក់ស្តែង ខណៈពេលនោះ នាងបានដាក់មេដៃដាក់លើគែមចាន ហើយបន្ទាប់ពីនោះ ដោយមិនទាន់ទាំងបានលាងដៃផង  Zhao Liying បានបន្តកាន់លុយមួយបាច់ដើម្បីរាប់ ជាពិសេស ក៏បានត្រឡប់ទៅកាន់ចង្កឹះនិងស្លាបព្រាវិញ ខណៈពេល ខាងទំព័រ Sohu បានបន្ថែមថា ក្រដាសប្រាក់ មានផ្ទុកនូវបាក់តេរី និងភាពកខ្វក់ជាច្រើន ប៉ុន្តែ Zhao Liying បែរជាមិនខ្វល់ និងមិនអើពើនឹងបញ្ហានេះទេ។ ហើយសកម្មភាពមួយទៀត ក្នុងពេលដែលនាងកំពុងតែញ៉ាំការ៉េមវិញ នាងបានដាក់ចូលមាត់ ហើយថែមទាំងទម្លាក់ការ៉េមចូលក្នុងចានវិញ ដែលទង្វើនេះ បានធ្វើឱ្យសាធារណជន មានអារម្មណ៍ស្រងាកចិត្ត យ៉ាងខ្លាំងចំពោះនាង។ 

យ៉ាងណាមិញ ចំពោះសកម្មភាពគ្មានអនាម័យបែបនេះ បានធ្វើឱ្យនាងបាត់បង់ភាពស្រស់ស្អាត ដែលតែងតែទទួលបានជឿជាក់ពីមនុស្សមួយចំនួន ហើយពួកគេក៏បានលើកឡើងទៀតថា ក្នុងនាមជាអ្នកសិល្បៈ គួរតែព្យាយាមរក្សាមុខមាត់ផ្ទាល់ខ្លួន យកចិត្តទុកដាក់ទៅលើព័ត៌មានលំអិតផ្សេងៗ ដើម្បីចៀសវាងពីការរិះគន់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T