ចាប់ពីថ្ងៃទី០២ ដល់ទី០៨ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ហើយបណ្ដាខេត្ដស្ថិតក្នុងតំបន់វាលទំនាបភាគកណ្ដាល ត្រូវប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់

//s4.kh1.co/f6/f676cc824fbcd34f1653d4cfe5c4ac09f1bdfd43.jpg
សង្គម

 ០១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០២ ដល់ទី០៨ ខែកញ្ញា​ខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០២ ដល់ទី០៨ ខែកញ្ញា ខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ភាគកណ្ដាលប្រទេសឡាវ និងវៀតណាម។ 

ស្ថានភាពបែនេះធ្វើឲ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះដែរ ក៏មានផ្នែកមួយចំនួននៃបណ្ដាខេត្តនៅតំបន់វាលទំនាប ភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២.បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣.បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។
នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ដស្ថិតនៅតំបន់វាលទំនាបភាគកណ្ដាល៕

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T