ផ្លូវការ! កីឡាករចាស់វស្សារបស់ Man City រូបនេះ បានផ្លាស់ទៅលេងឲ្យក្លិប Real Betis នៅលីគអេស្ប៉ាញ ដោយមិនមានតម្លៃខ្លួន

//s4.kh1.co/0f/0f3f8a5c80b4dbd78a8cf534b868d9b9c01cd3db.jpg
កីទ្បា

 ៣១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Bravo បានផ្លាស់ទៅលេងឲ្យក្លិប Real Betis ដោយមិនមានតម្លៃខ្លួន

បរទេស៖ ក្លិប Real Betis បានធ្វើការផ្ទេរយកអ្នកចាំទីវស្សារបស់ក្លិប Manchester City កីឡាករ Claudio Bravo ដោយមិនមានតម្លៃខ្លួន។ ជម្រើសជាតិឈីលីវ័យ៣៧ឆ្នាំ បានចុះកិច្ចសន្យាជាមួយក្លិបនៅលីគអេស្ប៉ាញរយៈពេល១ឆ្នាំ ជាមួយនឹងជម្រើសបន្ថែមនៅឆ្នាំបន្ទាប់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Claudio Bravo 
  កីឡាករ Claudio Bravo 

គួររម្លឹកដែរថា Bravo បានចំណាយពេល៤ឆ្នាំ នៅទឹកដី Etihad ក្រោយចាកចេញពីក្លិប Barcelona ។ យ៉ាងណាមិញ ស្ថិតក្នុងក្រុមលោក Pep Guardiola រូបគេមានឈ្មោះត្រឹមអ្នកចាំទីដៃទី២ ដោយជម្រើសដៃទី១ គឺកីឡាករ Ederson

  កីឡាករ Ederson
  កីឡាករ Ederson

ជាក់ស្ដែង ចាប់តាំងពីផ្ទេរពីទឹកដី Camp Nou មកកាន់​ Man City ក្នុងឆ្នាំ២០១៦មក គេងបង្ហាញខ្លួនបាន៦១ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ ដោយឡែកនៅរដូវកាលមុន គេចូលលេងឲ្យក្រុមរហស្សនាមមេឃខៀវបានត្រឹម១៧ប្រកួតប៉ុណ្ណោះ។

  កីឡាករ Claudio Bravo 
  កីឡាករ Claudio Bravo 

ជាមួយគ្នានេះ Bravo ជាកីឡាករទី៣ ហើយដែលចាកចេញពី Man City នៅរដូវក្ដៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធស្លាប Leroy Sane ផ្លាស់ទៅ Bayern Munich និងខ្សែបម្រើចាស់វស្សា David Silva ផ្ទេរទៅក្លិប Sociedad ដោយគ្មានតម្លៃខ្លួន៕

Sane និង Silva 
Sane និង Silva 

ប្រភពgoal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T