កាលនៅស្រលាញ់គ្នាជាមួយមិត្តប្រុស ពាក់ចិញ្ចៀនពេជ្រមិនអី ដល់ពេលបែកគ្នា ស្រាប់តែស្ត្រីម្នាក់នេះ ជាប់ពីបទលួចចិញ្ចៀនពេជ្រ

//s4.kh1.co/93/9353178a0acf0d1955822b6597aca6eb0f331593.jpg
សង្គម

 ៣១-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ ស្ត្រីម្នាក់វ័យ៣១ឆ្នាំ មិនបញ្ចេញឈ្មោះ មានអាជីពជាអ្នកកែសម្ផស្សនៅគ្លីនិកមួយកន្លែង ត្រូវបានជាប់ចោទពីបទលួចចិញ្ចៀនពេជ្រមួយវង់។

ម៉ាឡេសុី៖ ថ្មីៗនេះ ស្ត្រីម្នាក់វ័យ៣១ឆ្នាំ មិនបញ្ចេញឈ្មោះ មានអាជីពជាអ្នកកែសម្ផស្សនៅគ្លីនិកមួយកន្លែង ត្រូវបានជាប់ចោទពីបទលួចចិញ្ចៀនពេជ្រមួយវង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនេះ បានធ្វើការលែងលះជាមួយអតីតស្វាមីកាលពី៧ឆ្នាំមុន ហើយសព្វថ្ងៃនេះ នាងកំពុងរស់នៅជាមួយនឹងកូនប្រុសម្នាក់វ័យ១០ឆ្នាំ។ ក្នុងខែមីនា ឆ្នាំ២០១៧ នាងបានស្គាល់បុរសម្នាក់វ័យ៤៥ឆ្នាំ ហើយក៏សម្រេចចិត្តមានទំនាក់ទំនងស្នេហាជាមួយគ្នា។ ២ខែក្រោយមក មិត្តប្រុសរបស់នាង បានទិញចិញ្ចៀនពេជ្រមួយវង់ឲ្យនាង និងចាប់ផ្ដើមរួមរស់ជាមួយគ្នាតែម្ដង។

ទន្ទឹមនឹងនេះដែរ ជីវិតស្នេហារបស់នាង មិនមានសុភមង្គលឡើយ ដោយនាងត្រូវបានមិត្តប្រុសគំរាមមិនឲ្យនិយាយជាមួយនរណាទាំងអស់។ ហើយមិត្តប្រុសតែងតែស្រវឹង និងមកដល់ផ្ទះវិញ ខ្ចីប្រាក់ពីនាងផងដែរ។ នៅពេលដែលនាង ប្រាប់ថាមិនមានប្រាក់ មិត្តប្រុសរបស់នាង បានដេញឲ្យនាងទៅធ្វើជាស្រីលក់ខ្លួនទៀតផង។

ក្រោយមក នាងស៊ូទ្រាំមិនបាន ក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយមិត្តប្រុស ក្នុងខែធ្នូ ឆ្នាំ២០១៨។ តែយ៉ាងណាមិញ មិត្តប្រុសរបស់នាង តែងតែអង្វរសុំត្រូវរ៉ូវវិញ និងប្រាប់នាងថា គេនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីរកសុី។

លុះមកដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ នាងបានលក់ចិញ្ចៀនពេជ្រមួយវង់ដែលអតីតមិត្តប្រុសទិញឲ្យ ដើម្បីយកប្រាក់ទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ ហើយខាងហាងគ្រឿងអលង្ការបានសួររកវិក័យប័ត្រចិញ្ចៀន តែនាងមិនមានឡើយ។ ដូច្នេះ ខាងហាងគ្រឿងអលង្ការ យល់ព្រមទិញចិញ្ចៀនពេជ្រពីនាងក្នុងតម្លៃបន្ដិចបន្ដួចប៉ុណ្ណោះ ហើយនាងក៏ព្រមលក់ឲ្យដែរ។

មិនយូរប៉ុន្មាន ខាងហាងគ្រឿងអលង្ការបានរកឃើញថា ចិញ្ចៀនពេជ្រមួយវង់នោះ គឺជារបស់ដែលត្រូវបានលួចមក។ ហើយនៅថ្ងៃទី១៥ ខែសីហា ប៉ូលិសបានធ្វើការកោះហៅនាងឲ្យចូលខ្លួនបកស្រាយ។ បន្ទាប់ពីបើកការស៊ើបអង្កេតបន្ថែមរួចមក ទើបដឹងថា ចិញ្ចៀនពេជ្រនោះ មានតម្លៃដើម២២,៤៨០រីងហ្គីត (ប្រមាណ៥,៤០០ដុល្លារអាមេរិក)  ដែលជាកម្មសិទ្ធរបស់ប្អូនស្រីអតីតមិត្តប្រុសនាង។

បើទោះជាយ៉ាងណាក្ដី នាងនៅតែមានទោសដដែល ហើយប្រសិនបើរកឃើញថានាងមានកំហុសទាំងស្រុង នាងនឹងអាចជាប់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ ឬពិន័យឲ្យបង់ប្រាក់ និងអាចពិន័យទាំងពីរនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T