ហ៊ានប្រថុយអត់? បន្ទប់ទឹកកញ្ចក់នៅប្រទេសជប៉ុនបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈហើយ

//s6.kh1.co/7e/7e0e47bbf968b0c3c60c44049411af3e41196c30.jpg
សង្គម

 ៣១-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្ទប់ទឹក "កញ្ចក់ឆ្លាត" ដែលប្រែទៅជាស្រអាប់នៅពេលមានអ្នកចូលទៅក្នុង កំពុងដាក់ឲ្យប្រើប្រាស់នៅជប៉ុន

ជប៉ុន៖ បន្ទប់ទឹក "កញ្ចក់ឆ្លាត" ដែលប្រែទៅជាស្រអាប់នៅពេលមានអ្នកចូលទៅក្នុង កំពុងដាក់ឲ្យប្រើប្រាស់នៅជប៉ុន។ អ្នកប្រើប្រាស់បានប្រាប់ថាពួកគេមិនដឹងទេថា តើកញ្ចក់មានភាពស្រអាប់ឬអត់ ធ្វើឱ្យពួកគេមានអារម្មណ៍ប្លែកដែលកំពុងអង្គុយនៅទីសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាផ្នែកមួយដែលស្ថាបត្យករទទួលបានពានរង្វាន់ Shigeru Ban ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់គម្រោងបាននិយាយថា "មានរឿងពីរដែលយើងព្រួយបារម្ភនៅពេលចូលបន្ទប់សាធារណៈ ជាពិសេសអគារដែលមានទីតាំងស្ថិតនៅសួនច្បារ។ "ទីមួយគឺអនាម័យ ហើយទីពីរគឺថាតើនរណាម្នាក់នៅខាងក្នុងឬអត់"។ ដោយប្រើបច្ចេកវិទ្យាចុងក្រោយ កញ្ចក់ខាងក្រៅប្រែជាស្រអាប់នៅពេលចាក់សោ ហើយនៅពេលយប់សួនច្បារនេះត្រូវបានបំពាក់ដោយអំពូលភ្លើងដ៏ស្រស់ស្អាត។

បន្ទប់ទឹកកញ្ចក់សាធារណៈ
បន្ទប់ទឹកកញ្ចក់សាធារណៈ

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា មូលនិធិនី The Nippon Foundation ដែលជាអង្គការសប្បុរសធម៌ បានត្រួតពិនិត្យគម្រោងហើយលើកឡើងថា“ ការប្រើប្រាស់បង្គន់សាធារណៈនៅប្រទេសជប៉ុននៅមានកម្រិត ដោយសារតែមិនមានភ្លើងគ្រប់គ្រាន់ មានក្លិនមិនល្អ និងងងឹតគួរឱ្យខ្លាច។

គួរបញ្ជាក់ផងដែរថា បង្គន់សាធារណៈទាំងនេះកំពុងត្រូវបានរចនាឡើងដោយអ្នកច្នៃប្រឌិតឈានមុខគេចំនួន ១៦ នាក់ ដោយប្រើការរចនាកម្រិតខ្ពស់ដើម្បីធ្វើឱ្យប្រជាពលរដ្ឋអាចចូលប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នាដោយមិនគិតពីភេទ អាយុ ឬពិការភាព ដើម្បីបង្ហាញពីសមភាពក្នុងសង្គមមួយផងដែរ៕

បន្ទប់ទឹកកញ្ចក់សាធារណៈ
បន្ទប់ទឹកកញ្ចក់សាធារណៈ
បន្ទប់ទឹកកញ្ចក់សាធារណៈ
បន្ទប់ទឹកកញ្ចក់សាធារណៈ

ប្រភពSky News

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T