តូបផ្សារគ្រឿងសមុទ្រមួយនៅថៃ ញាត់ដែកគោលចូលបង្កង ដើម្បីឲ្យកើនគីឡូ

//s4.kh1.co/c0/c07c5eef15bd8790fa7fb8309cd5d6a79cc8fea0.jpg
សង្គម

 ៣០-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ ម្ចាស់គណីហ្វេសប៊ុកម្នាក់ បានធ្វើការបង្ហោះចែកចាយនូវព័ត៌មានទាក់ទង តូបមួយនៅផ្សារគ្រឿងសមុទ្រ Or Ta Kor ដែលម្ចាស់តូប បានញាត់ដែកគោលចូលទៅក្នុងបង្កង ដើម្បីឲ្យកើនគីឡូក្រាម។

ថៃ៖ ថ្មីៗនេះ ម្ចាស់គណីហ្វេសប៊ុកម្នាក់ បានធ្វើការបង្ហោះចែកចាយនូវព័ត៌មានទាក់ទង តូបមួយនៅផ្សារគ្រឿងសមុទ្រ Or Ta Kor ដែលម្ចាស់តូប បានញាត់ដែកគោលចូលទៅក្នុងបង្កង ដើម្បីឲ្យកើនគីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Rawiporn Imarrom បានឲ្យដឹងថា នាងបានទិញបង្កងធំៗចំនួន៧ក្បាល ដែលមានតម្លៃសរុបចំនួន១,៩០០បាត (ប្រមាណ៦១ដុល្លារអាមេរិក) ហើយក៏ប្រទះឃើញដែកគោលនៅក្នុងបង្កងចំនួន៤ក្បាល។ ឃើញដូច្នេះ នាងបានបង្ហោះជាវីដេអូ ដើម្បីទុកជាការដាស់តឿនទៅដល់អ្នកដើរផ្សារទាំងអស់ឲ្យបានដឹង ព្រោះផ្សារ Or Ta Kor គឺជាផ្សារដែលល្បីល្បាញផ្នែកគ្រឿងសមុទ្រ។ 

យ៉ាងណាមិញ ក្រោយពីវីដេអូ ទទួលបានភាពល្បីល្បាញ និងមានមហាជនរិះគន់យ៉ាងចាស់ដៃទៅលើម្ចាស់តូបរួចមក អ្នកគ្រប់គ្រងផ្សារបានប្រាប់ឲ្យម្ចាស់តូបចេញមុខសុំទោសជាសាធារណៈ និងប្រគល់ប្រាក់ចំនួន១,៩០០បាត ទៅកាន់នាង Rawiporn វិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ដែកគោលដែលប្រទះឃើញក្នុងបង្កង
ដែកគោលដែលប្រទះឃើញក្នុងបង្កង
ដែកគោលដែលប្រទះឃើញក្នុងបង្កង
ដែកគោលដែលប្រទះឃើញក្នុងបង្កង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T