ចម្លែកណាស់! កោះនៅប្រទេសប្រេសុីលមួយនេះ បើកទ្វារស្វាគមន៍​ តែអតីតអ្នកជំងឺកូវីដ១៩ប៉ុណ្ណោះ

//s6.kh1.co/5a/5aaf9ea0c10785e075978facc0a0a5c224524673.jpg
សង្គម

 ៣០-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កោះមួយនៅប្រទេសប្រេសុីលបានបើកទ្វារវិញហើយ ក្រោយពីបិទទ្វារមួយរយៈនៅពេលដែលផ្ទុះជំងឺឆ្លងកូវីដ១៩ ដោយនៅពេលនេះទទួលតែអ្នកអតីតជំងឺកូវីដតែប៉ុណ្ណោះ។

ប្រេសុីល៖ ពិតជាមិនគួរឲ្យជឿ ចំពោះកោះមួយឈ្មោះFernando De Noronha Archipelagoដែលមានទីតាំងនៅប្រទេសប្រេសុីលបានបើកទ្វារវិញហើយ ក្រោយពីបិទទ្វារមួយរយៈនៅពេលដែលផ្ទុះជំងឺឆ្លងកូវីដ១៩ បានរីករាលដាលយ៉ាងខ្លាំង ដោយដល់ថ្នាក់ទប់ស្ទើរតែលែងជាប់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅពេលវិញ កោះមួយនេះ ត្រូវបានបើកទ្វារសម្រាប់ចូលទស្សនាកម្សាន្តវិញហើយ ប៉ុន្តែមានលក្ខណមួយគឺភ្ញៀវទេសចរណ៍ត្រូវជាអ្នកដែលធ្លាប់មានផ្ទុកវិរុសប្រភេទថ្មីកូវីដ១៩ ពីមុនមក ប៉ុន្តែជាសះស្បើយវិញហើយ ទើបអាចចូលកម្សាន្តនៅក្នុងកោះនេះបាន រួមទាំងភ្ញៀវជាតិទាំងអន្តរជាតិ ដែលអាចកក់កន្លែងស្នាក់នៅតាមរយៈប្រព័ន្ធអុីនធើណែតបាន ប៉ុន្តែត្រូវតែមានភស្តុតាងបញ្ជាក់ថាពួកជាពិតជាធ្លាប់ផ្ទុកមានវីរុសនេះពិតប្រាកដមែនជាមុនសិន។

រហូតមកទល់ពេលនេះ កោះFernando De Noronha Archipelago កំពុងតែបើកទ្វារស្វាគមន៍ ភ្ញៀវគ្រប់ជាតិសាសន៍ដែលធ្លាប់ជាអ្នកជំងឺកូវីដ១៩ពីមុនមកទាំងអស់ យ៉ាងកក់ក្តៅពេញទំហឹងផងដែរ ដោយនៅក្នុងគោលបំណងនៃបើកទ្វារកោះនេះឡើងវិញ លើកទឹកចិត្តដល់អ្នកដែលធ្លាប់មានជំងឺមួយនេះ ឲ្យមានភាពរឹងមាំនិង សប្បាយឡើងវិញប៉ុណ្ណោះ៕

រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
រូបកោះFernando De Noronha Archipelago
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T