អបអរសាទរ Kang So Ra សម្រេចចិត្តបញ្ចប់ភាពនៅលីវ ចូលរោងការក្នុងថ្ងៃនេះ

//s4.kh1.co/02/0212d0f8bf9e2b9f144e3bdaf6e4ac058bf1918f.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃនេះKang So Ra បាន​រៀប​ចំពិធី​មង្គល​ការ​បែប​សាមញ្ញមួយ ជាមួយ​នឹង​គូដណ្តឹង​ ដែល​ត្រូវគេ​ដឹង​ថា​មាន​អាយុ​បង​នាង​៨ ឆ្នាំ។

កូរ៉េខាងត្បូង៖ ចូលរួម​អបអរសាទរ នៅក្នុងថ្ងៃទី២៩ ខែសីហានេះ តារាសម្តែងស្រីKang So Ra បាន​រៀប​ចំពិធីមង្គលការ ជា​លក្ខណៈឯកជនសាមញ្ញមួយ ជាមួយគូដណ្តឹង ដែលមិនមែនជា អ្នកក្នុង​វិស័យ​សិល្បៈ ក្នុងនោះ​គឺ​មានតែ វត្តមានអ្នក​ជិត​ស្និទ្ធ​ និងក្រុមគ្រួសារសងខាងតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីដើមខែ កន្លងទៅ​នេះ តារាសម្តែងស្រី​រូបនេះក៏ បានធ្វើឱ្យសាធារៈណជន មានការភ្ញាក់ផ្អើល ម្តង​រួមមកហើយ​ បន្ទាប់​ពី​បានធ្វើ​ការ ប្រកាសអំពីដំណឹងអាពាហ៍ពិពាហ៍ របស់នាងតាមរយៈ លិខិតសរសេរ ដោយដៃមួយច្បាប់​ ដែល​នៅក្នុងលិខិតនោះ នាងបានថ្លែងអំណរគុណ ដល់អ្នកគាំទ្ររបស់នាង ដែលតែងតែគាំទ្រនាង ក្នុងអំឡុងពេល​ ​ដែល​នាង​ប្រឡូកចូល​សិល្បៈ អស់​ជាង​១១ ឆ្នាំមកនេះ។

គួរបញ្ជាក់​ផងដែរថា ​គូដណ្តឹងក្រៅសិល្បៈ របស់Kang So Ra ត្រូវបានគេដឹងថា ជាឱសថការី ដែលមានអាយុច្រើនជាង នាងដល់ទៅ៨ ឆ្នាំ។ ហើយបន្ទាប់ពី រៀបការហើយ​ តារាស្រី​រូបនេះ​ក៏​នឹងនៅតែ បន្តសកម្មភាពសម្តែង ​របស់នាងដដែល រួម​ទាំងការធ្វើ​វីដេអូ នៅក្នុង​​Youtube បន្តទៀតផងដែរ​​​៕

  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
  តារាសម្តែងស្រីKang So Ra 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T