មានទេ? អ្នកមិនដែលស្គាល់អារម្មណ៍លង់ស្រឡាញ់ នរណាម្នាក់!

//s4.kh1.co/fd/fd31d541c30de4850ddd1d6b9eaa4847923cb0a3.jpeg
យល់ដឹង

 ២៩-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកនៅលីវ៥នាក់ យ៉ាងហោចណាស់មានម្នាក់ដែលទំនងជាមនុស្សដូចខាងក្រោម៖

ប្រហែល 20% នៃមនុស្សនៅលីវពិតជាមិនដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍។ ស្តាប់ទៅដូចជាមិនសូវច្រើននោះទេ ប៉ុន្តែប្រសិនបើអ្នកស្គាល់អ្នកនៅលីវ៥នាក់ យ៉ាងហោចណាស់មានម្នាក់ដែលទំនងជាមនុស្សដូចខាងក្រោម។ មនុស្សមួយចំនួន "ពិតជាមិនត្រូវការស្នេហា" ដូចដែលពួកគេអះអាងនោះទេ។ ប៉ុន្តែសម្រាប់អ្នកដទៃហេតុផលនេះអាចមានលក្ខណៈកាន់តែជ្រាលជ្រៅ លើសពីមូលហេតុដែលមិនមាននរណាម្នាក់សក្តិសមជាដៃគូរបស់ខ្លួន។ អ្នកចិត្តសាស្រ្តដាក់ឈ្មោះមូលហេតុជាច្រើនសម្រាប់បញ្ហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ថានភាពអ្នកនៅលីវនៅជាមួយមិត្តភក្តិ និងនៅម្នាក់ឯង<br>
ស្ថានភាពអ្នកនៅលីវនៅជាមួយមិត្តភក្តិ និងនៅម្នាក់ឯង
អ្នកអាចនឹងមានជំនឿចិត្តខ្លួនឯងទាបពេក

 ក្នុងករណីនេះអ្នកមិនជឿថា នឹងមាននរណាម្នាក់អាចស្រឡាញ់អ្នក ដែលជាកូនចិត្តមួយរារាំងអ្នកមិនឱ្យស្រឡាញ់នរណាម្នាក់នៅជុំវិញខ្លួន។

ជំនឿចិត្តលើខ្លួនឯងទាបពេក<br>
ជំនឿចិត្តលើខ្លួនឯងទាបពេក
អាចជាភាពល្អឥតខ្ចោះរបស់អ្នក

អ្នកបានស្រមៃទុករួចជាស្រេចក្នុងរូបភាពដ៏ឥតខ្ចោះណាមួយ ថាដៃគូរបស់អ្នកគួរមានមុខមាត់ បែបផែនបែបណា ហើយមិនបានផ្តល់ឱកាសដល់មនុស្សដទៃទៀតដោយពួកគេមិនសមនឹងរូបភាពនេះ។ ការរំពឹងខ្ពស់របស់អ្នករារាំងអ្នកមិនឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយអ្នកដែល "មិនល្អគ្រប់គ្រាន់។" ប៉ុន្តែមានអ្វីផ្សេងទៀតដែលអ្នកអាចនឹងរងគ្រោះដោយមិនដឹងខ្លួន។ អ្នកអាចមានការភ័យខ្លាចចំពោះការបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកជុំវិញខ្លួន។​  ដែលអាចមានដូចជា៖

·       មានបញ្ហាក្នុងការចូលទៅជិតមនុស្ស

·       បារម្ភ ឬ​ គេចចេញពីទំនាក់ទំនងជិតស្និទ្ធ

·       មានអារម្មណ៍ភ័យខ្លាចជានិច្ចក្នុងការធ្វើខុស

·       ព្យាយាមខ្លាំងពេកដើម្បីក្លាយជាមនុស្សល្អឥតខ្ចោះ

·       បដិសេធលើការស្នើសុំជំនួយពីអ្នកដទៃ

·       តែងតែរវល់ ហើយមិនដែលផ្តល់ពេលវេលាឲ្យអ្នកជុំវិញខ្លួន។

គេចចេញពីទំនាក់ទំនងជិតស្និទ្ធ
គេចចេញពីទំនាក់ទំនងជិតស្និទ្ធ

ទំនាក់ទំនងស្នេហាគឺសំដៅលើភាពស្និទ្ធស្នាលរវាងមនុស្សពីរនាក់ ដូច្នេះប្រសិនបើអ្នកចៀសវាងវាដោយរារាំងខ្លួនគេពីការធ្លាក់ក្នុងអន្លង់ស្នេហ៍ និងរុញច្រានមនុស្សដែលព្យាយាមនៅជិតអ្នកពេក វានឹងមិនអាចកើតឡើងនោះទេ។ មនុស្សខ្លះរីករាយនូវជីវិតរបស់ខ្លួន មិនត្រូវការទំនាក់ទំនងស្នេហាដោយសម្រេចចិត្តផ្តោតលើអាជីពឬទិដ្ឋភាពផ្សេងទៀតនៃជីវិតរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយមានមនុស្សផ្សេងទៀតដែលស្វែងរកទំនាក់ទំនងជិតស្និទ្ធតែមិនទាន់អាចធ្វើអ្វីបាន៕

មិនបានផ្តល់ឱកាសដល់មនុស្សដទៃទៀត
មិនបានផ្តល់ឱកាសដល់មនុស្សដទៃទៀត

ប្រភពBright Side

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T