ភ្នំពេញ៖ បើនិយាយដល់ អ្នកនាង សុខ សោម៉ាវត្តី ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តាមរយៈទេពកោសល្យជាពិធីការិនី ព្រមទាំងតារាសម្ដែងស្រីដ៏ឆ្នើមមួយរូបក្នុងសិល្បៈស្រុកខ្មែរ ព្រមទាំងមានកេរ្ត៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។ លើសពីនេះ តារាស្រីរូបនេះ ក៏តែងតែធ្វើឲ្យមិត្តៗយុវវ័យដែលជាហ្វេន ចាប់អារម្មណ៍ជាមួយសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ ទោះរូបនាង មានកូនស្រីម្នាក់ធំទន្ទឹមខ្លួនហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មួយរយៈចុងក្រោយនេះ សុខ សោម៉ាវត្តី កាន់តែឲ្យបណ្ដាអ្នកគាំទ្រទាំងអស់ លួចច្រណែនជីវិតស្នេហារបស់នាង ជាមួយនឹងគូស្នេហ៍កីឡាករបាល់ទាត់ដ៏ល្បី លោក លី វ៉ាហេទ គ្រប់គ្នាដែលរាល់ពេល គូស្នេហ៍មួយគូនេះ តែងបង្អួតពីភាពផ្អែមល្ហែមតាមរយៈបណ្ដាញសង្គមជានិច្ច។
ជាក់ស្ដែង កាលពីម្សិលមិញនេះ សុខ សោម៉ាវត្តី ត្រូវបានម្ចាស់បេះដូង ប្រារព្ធពិធីខួបកំណើតជូនយ៉ាងសាមញ្ញៗ ជួបជុំមិត្តភក្ដិបងប្អូន ប៉ុន្តែបើមើលតាមរយៈរូបភាពពីរសន្លឹកដែលរូបនាង បានបង្ហោះឃើញថា ពិតជាពោរពេញដោយស្នាមញញឹម មានក្ដីសុខខ្លាំងណាស់។
ក្នុងនោះដែរ តារាស្រីកូនមួយរូបនេះ បានបង្ហោះរូបថតកៀកកើយជាមួយគូស្នេហ៍ អមដោយមានបាច់ផ្កានៅនឹងដៃយ៉ាងស្រស់ស្អាត ព្រមទាំងកាដូជាច្រើនទៀត នៅខាងក្រោយជាមួយសារថា៖
តាមសួររឿងកាដូរហូតថា អូនអត់ស្រលាញ់មែនឃើញ ដូចអត់សប្បាយចិត្ត ខ្ជិលឆ្លើយណាស់ចង់ប្រាប់ថា ទោះគ្មានក៏សប្បាយចិត្តដែរព្រោះស្នាមញញឹមស្នាមសើច និងទឹកភ្នែកដែលហូរពីការរំភើបចិត្តដែលបងអោយអូនរាល់ថ្ងៃនេះ វាជាកាដូដ៏ធំហើយសំរាប់មនុស្សស្រីម្នាក់នេះ អគុណបងគ្រប់យ៉ាង កាដូមិនមែនមិនសប្បាយចិត្តទេ តែឆ្ងល់ថា ប្រាក់ខែបើកមកអោយអស់ហើយ ហើយបាន$មកទិញ ទឹកមុខសង្ស័យនិងណា
បន្ថែមពីនេះ ក្រោយពីឃើញរូបថតដ៏ផ្អែមល្ហែម និងសារដ៏រ៉ូមែនទិកបែបនេះហើយ គេឃើញមានហ្វេនៗជាច្រើនរបស់គូស្នេហ៍មួយគូនេះ ចូលមកបញ្ចេញមតិច្រណែនជីវិតស្នេហាសាមញ្ញៗ តែពោរពេញដោយភាពរ៉ូមែនទិករបស់នាង ថែមទាំងប្រាថ្នាចង់បានបែបនេះទៀត៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖






