Barcelona គ្រោងយកកីឡាករសំខាន់របស់ខ្លួនទៅប្តូរយកកីឡាករ Joao Felix ពី Atletico Madrid

//s4.kh1.co/3a/3ae1ea83a1d1c0c4504dae1516531640c9847dd0.jpg
កីទ្បា

 ២៨-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រធានក្លិប Barcelona លោក Josep Maria Bartomeu គ្រោងចង់យកកីឡាករ Antoine Griezmann ដែលជាអតីតកីឡាកររបស់ក្រុម Atletico Madrid ឲ្យទៅក្រុមចាស់របស់គេវិញក្រោមលក្ខខណ្ឌប្តូរជាមួយកីឡាករ Joao Felix

យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថាប្រធានក្លិប Barcelona លោក Josep Maria Bartomeu គ្រោងចង់យកកីឡាករ Antoine Griezmann ដែលជាអតីតកីឡាកររបស់ក្រុម Atletico Madrid ឲ្យទៅក្រុមចាស់របស់គេវិញក្រោមលក្ខខណ្ឌប្តូរជាមួយកីឡាករ Joao Felix

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការស្នើសុំរបស់ Barcelona គឺធ្វើឡើងចាប់តាំងពីមុនបរាជ័យក្រោមថ្វីដៃរបស់ក្រុម Bayern Munich ក្រោមលទ្ធផល ៨ ទល់នឹង ២ មកម្ល៉េះ ប៉ុន្តែខាង Atletico Madrid បានបដិសេធដោយខ្លួនមិនចង់បាត់បង់កីឡាករ Joao Felix ឡើយ។ 

  កីឡាករ Joao Felix
  កីឡាករ Joao Felix

គួរបញ្ជាក់ផងដែរថា ក្រុម Atletico Madrid បានឆ្លើយតបទៅកាន់ Barcelona វិញថា ខ្លួននឹងយល់ព្រមយក Griezmann មកវិញ ដោយខ្លួននឹងប្តូរជាមួយនឹងកីឡាករ Thomas Lemar និង Diego Costa ប៉ុន្តែប្រធានក្លិប Barcelona លោក Bartomeu គ្មានចំណាប់អារម្មណ៍លើកីឡាករទាំង ២ រូបនេះឡើយ៕  

  កីឡាករ Antoine Griezmann
  កីឡាករ Antoine Griezmann
កីឡាករ Thomas Lemar
កីឡាករ Thomas Lemar
កីឡាករ Diego Costa 
កីឡាករ Diego Costa 
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T