ទម្លាប់​មិន​ល្អ ចៀស​បានគួរចៀសទៅ ក្រោយញ៉ាំបាយហើយ

//s6.kh1.co/d9/d95f917aaa0280adacfef5344beec07483d03132.jpg
នារី

 ២៨-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សម្បញ្ញ​តែ​ទម្លាប់​ទាំងនេះ ពិតជា​អាចប៉ះពាល់​ដល់​សុភាព​របស់​អ្នក​យ៉ាង​ធ្ងន់​ធ្ងរប្រសិនបើ​នៅ បន្ត​ធ្វើ​បែបនេះយូរៗទៅ។

សុខភាព៖ ​ទម្លាប់ក្រោយ​ពេល ​ទទួល​ទាន​អាហារគឺ ពិត​ជា​រឿង​ដ៏សំខាន់ ​ដែល​មនុស្ស​យើង​ម្នាក់​ៗ ​គួរតែ​មាន​ការ ​យក​ចិត្ត​ទុកដាក់​ឡើង​វិញ ព្រោះ​ដោយ​ហេតុថា មានទម្លាប់​មួយ​​ចំនួន ​​​​វា​អាចជះ នៅ​ឥទ្ធិពល​មិនល្អ​ខ្លាំង ​​ដល់​សុខភាព​និង ​សុខុមាលភាព ​របស់​យើង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្វែង​យល់​ ដើម្បី​ចៀសវៀង នៅទម្លាប់មិនល្អ ក្រោយ​ពេលទទួលទាន​អាហារ​ ដើម្បី​ទទួល​បាន​សុខភាពល្អ តែប្រសិនបើ​អ្នកនៅ​តែ ​បន្ត​ទម្លាប់​មិន​ល្អ​ទាំង​នោះទៀត ​គឺ​មាន​តែ​នាំ​ជំងឺ មក​ឲ្យ​ខ្លួន​ឯងតែប៉ុណ្ណោះ​។

នៅថ្ងៃនេះ ​ខ្មែរឡូតនឹង​នាំ​អារម្មណ៍ ​អ្នកទាំងអស់​គ្នា ទៅ​ស្វែងយល់ពី​ទម្លាប់ ​ដែល​អ្នកមិនគួរ​ធ្វើ ​ក្រោយ​ពេលទទួលទាន ​អាហារហើយ​ភ្លាមៗ ដើម្បីទទួល​បាន ​សុខភាព​ល្អទាំងអស់​គ្នា​៕

១. ផឹក​ទឹកត្រជាក់

រូបតំណាង​
រូបតំណាង​

យោងតាមកាសែតIndia Times មនុស្សគ្រប់គ្នា ដឹងថាការទទួលទាន ទឹកគ្រប់គ្រាន់ គឺចាំបាច់សម្រាប់ ការរំលាយអាហារ បានត្រឹមត្រូវ។ ប៉ុន្តែការទទួលទាន ទឹកត្រជាក់ភ្លាមៗ ក្រោយពេលបរិភោគ អាចបណ្តាលឱ្យ ឃ្លានអាហារនិង ការរំលាយអាហារយឺត។ អ្នកជំនាញ ណែនាំឱ្យផឹកទឹកក្តៅឧណ្ឌៗ និងរង់ចាំ​ យ៉ាងហោចណាស់ ៤៥ នាទីបន្ទាប់ពីទទួលទានរួច។

២. ធ្វើ​លំហាត់​ប្រាណ​ខ្លាំង

រូបតំណាង​
រូបតំណាង​

នៅពេលដែល អ្នកធ្វើលំហាត​ប្រាណ​ រាងកាយខ្លាំងក្លា បន្ទាប់ពីទទួលទាន​អាហាររួច វាពិតជាបង្កើននៅសម្ពាធ ទៅលើប្រព័ន្ធរំលាយអាហារ និងបន្ថយការរំលាយអាហារ។ ពីព្រោះ​នៅពេលដែល ​អ្នកធ្វើលំហាត់ប្រាណខ្លាំងក្លា បរិមាណឈាម នៅក្នុងខ្លួនដែលផ្តោតលើ ការគ្រប់គ្រងសរីរាង្គ រំលាយអាហារនោះ​នឹងផ្ទេរ ទៅកាន់សាច់ដុំភ្លាមៗ ដើម្បីជំនួយ​ដល់​ ​អុកស៊ីសែនឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការ​ផ្គត់ផ្គង់ថាមពល។ លើសពីនេះទៀត វាក៏បណ្តាលឱ្យមាន រោគសញ្ញាក្អួត​ចង្អោរ បង្កើនហានិភ័យនៃ ការរងរបួស ប្រកាច់ ឈឺពោះជាដើម​។

៣. ផឹក​តែ​

រូបតំណាង​
រូបតំណាង​

មនុស្សជាច្រើន គិតថាការផឹកតែ ក្តៅមួយពែងភ្លាមៗ បន្ទាប់ពីបរិភោគអាហារគឺល្អ សម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយពន្លឿនដំណើរ ការស្រូបយក។ ប៉ុន្តែការពិត វាផ្ទុយពីនេះ ទៅវិញ​។ ការសិក្សាជាច្រើន បានបង្ហាញថា ប៉ូលីហ្វេណុលនិង តានីន ដែលមាន​នៅក្នុងតែ នឹងជះឥទ្ធិពលមិនល្អ​ដល់ ការរំលាយអាហារនិង ការពាររាងកាយពី ការស្រូបយកជាតិដែក​។ ទន្ទឹមនឹងនេះ សារធាតុទាំងនេះ នៅពេលផ្សំជាមួយ ប្រូតេអ៊ីន វីតាមីនB១ ជាតិដែក នឹងបង្កើតជា សារធាតុដែល ពិបាកស្រូបចូល។ លើសពីនេះទៀត តានីន និងតូកូទីន ដែល​មាននៅក្នុងតែ ក៏រារាំងដល់ការបញ្ចេញទឹកក្រពះ និងសារធាតុរាវរបស់​ពោះវៀន មិនល្អសម្រាប់ ការរំលាយអាហារផងដែរ។

៤.​ បន្ធូរខ្សែ​ក្រវាត់​ពេលញុំាឆ្អែត

រូបតំណាង​
រូបតំណាង​

នៅពេលដែល​យើង ​ញ៉ាំឆ្អែតខ្លាំងពេក ប្រាកដជាពិបាកក្នុង​ខ្លួន ខោក៏ចាប់ផ្តើម​តឹង​ ដូច្នេះ​ហើយ ​ទើប​មាន​មនុស្ស​ជា​ច្រើន​តែងតែ​ ទម្លាប់ដកឬបន្ធូរខ្សែក្រវ៉ាត់ ដើម្បី ដកដង្ហើមបានស្រួលជាងមុន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្រពះធ្ងន់ ការយកចង្កេះចេញនឹង បង្កើតជាកម្លាំង ដែលបណ្តាលឱ្យពោះចុះទាប។ ដែលប៉ះពាល់ដល់ពោះវៀន ក៏ដូចជាបំពង់រំលាយអាហារ ដែលអាចបណ្តាលឱ្យ រមួលពោះវៀន ស្ទះពោះវៀនឬ ឈឺពោះជាដើម។

៥. ជក់បារី

រូបតំណាង​
រូបតំណាង​

យើងទាំងអស់គ្នា ដឹងហើយថា ការជក់បារីបង្កគ្រោះថ្នាក់ ដល់សុខភាពខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ការជក់បារីភ្លាមៗ បន្ទាប់ពីញ៉ាំអាហារគឺ កាន់តែមានគ្រោះថ្នាក់។ វាអាចបណ្តាលឱ្យ មានរោគសញ្ញារលាក និងដំបៅពោះវៀនផងដែរ​។

៦.​ គេង

រូបតំណាង​
រូបតំណាង​

បន្ទាប់ពីការ​នឿយ​ហត់​ ពេញ​មួយ​ថ្ងៃ​ នៅកន្លែងការងារ​ និងបន្ទាប់​ពី​បាន​ទទួល​ទាន ​នៅ​ អាហារឆ្ងាញ់ៗ មនុស្សជាច្រើន មានអារម្មណ៍ថាងងុយគេង ហើយចង់សម្រាក។ ប៉ុន្តែអ្នកគួរតែចៀសវាង ការគេងភ្លាមៗ បន្ទាប់ពីញ៉ាំអាហារ រួច ព្រោះវាអាចបណ្តាលឱ្យ ក្រហាយទ្រូង, ស្រមុកជាដើម​។ ដូច្នេះ​បន្ទាប់ពីញ៉ាំរួច អ្នកគួរតែអង្គុយសម្រាក យ៉ាងហោចណាស់ ៣០ នាទី ដើម្បីឱ្យចំណីអាហារ នៅក្នុងក្រពះ ត្រូវបានរំលាយ បន្ទាប់មកអ្នកអាច​ គេងឬ​សម្រាកបាន​ហើយ​។

៧. អាន​

រូបតំណាង​
រូបតំណាង​

ទំលាប់នេះ តម្រូវឱ្យមានការផ្តោតអារម្មណ៍ ហួសហេតុដែលមិនគួរធ្វើ បន្ទាប់ពីទទួល​ទាន​អាហារនោះទេ​។ បើមិនដូច្នោះទេ ថាមពលដែលត្រូវ បានផ្តោតលើ ដំណើរការរំលាយអាហារ និងត្រូវ​បាន​រំខាន ដោយ​សារ​តែ​ការ​អាន​ផងដែរ​។

៨.​ ញុំា​ផ្លែឈើ​

រូបតំណាង​
រូបតំណាង​

នៅ​ពេល​ដែល​អ្នកញុំា ​ផ្លែ​ឈើ​បន្ទាប់​ពី​​ ការទទួល​ទានអាហារហើយភ្លាមៗ វា​នឹងធ្វើ​ឲ្យ​ស្ករ​ ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈើ ​អាចបង្កាត់​ជា​មួយ​នឹង​ កាបូន​ហាយ​ដ្យាត និងប្រូតេអ៊ីន នៅ​ក្នុង​ម្ហូបអាហារ។ ជា​លទ្ធផល​ វា​នឹង​ធ្វើ​ឲ្យ​ ការ​រំលាយអាហារ​ថយ​ចុះ បង្កើន​សម្ពាធ ដល់​ការ​រំលាយ​អាហារ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ក្រពះ​ឈឺ និង​ហើម​ពោះ​ជាដើម​។

៩. ងូតទឹក

រូបតំណាង​
រូបតំណាង​

ងូតទឹក ​នៅ​ពេល​ដែល​ទទួល​ទាន​អាហារ​ហើយ ​វា​នឹងបន្ថយ​សីតុណ្ហភាព ក្នុង​រាង​កាយ​អ្នក បង្វែរ​ឈាម​ហូរពី ​ប្រព័ន្ធ​រំលាយ​អាហារ ទៅ​កាន់​ស្បែក ដើម្បីរក្សាសីតុណ្ហភាពឲ្យ​បានថេរ។ ដូច្នេះ​ដើម្បីមានសុវត្ថិភាព អ្នកអាចងូតទឹក ៦០ នាទី មុនពេលញ៉ាំ ឬក្រោយពេលបរិភោគ។

១០. ផឹក​ស្រា

រូបតំណាង​
រូបតំណាង​

បន្ទាប់​ពី​ទទួល​ទាន ​អាហារហើយ ​​ប្រសិន​បើ​អ្នក​ស្រាប់​តែ ​ផឹក​ស្រាភ្លាម​វា​នឹង ​ធ្វើ​ឲ្យ​អ្នក​ ​មានសម្ពាធ លើប្រព័ន្ធ​រំលាយ​អាហារ និង​ប៉ះពាល់ដល់​មុខងារ នៃ​ពោះ​វៀន​ផងដែរ​។ ដូច្នេះ​ប្រសិនបើមិន​ចង់​ឲ្យ​ មាន​បញ្ហា​បែបនេះ​ទេ ​អ្នក​អាច​ចាំ​ដល់​២០នាទី ​ក្រោយ​ចាំ​ផឹក​ស្រា ​ទើប​ជា​ការ​ប្រសើរ​។  

ប្រភព៖ zingnews , Entertainment Time

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T