អុញ! ស្ត្រីមេម៉ាយ ប្រកាសលក់ផ្ទះ និងថែមជូនបេះដូង ប្រសិនបើបុរសណាទិញ

//s4.kh1.co/ca/ca1bafbe1dec0e49ce6e23c922072877b35e63fc.jpg
សង្គម

 ២៨-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីមេម៉ាយម្នាក់វ័យ៣១ឆ្នាំ មកពីភាគខាងលិចនៃទីក្រុង Bandung បានប្រកាសលក់ផ្ទះ និងថែមរូបនាងផ្ទាល់ធ្វើជាប្រពន្ធ ប្រសិនបើបុរសណាទិញ។

ឥណ្ឌូណេសុី៖ ស្ត្រីមេម៉ាយម្នាក់ ឈ្មោះថា Ayu Novi Astiana វ័យ៣១ឆ្នាំ មកពីភាគខាងលិចនៃទីក្រុង Bandung ប្រទេសឥណ្ឌូណេសុី បានប្រកាសលក់ផ្ទះ និងថែមរូបនាងផ្ទាល់ធ្វើជាប្រពន្ធ ប្រសិនបើបុរសណាទិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាង Ayu បានប្រាប់ប្រភពព័ត៌មាន Tribunnews ឲ្យដឹងថា នាងចង់លក់ផ្ទះមួយខ្នងរបស់នាង ដើម្បីយកប្រាក់ទៅធ្វើអាជីវកម្មរកសុី និងសន្សំទុកខ្លះសម្រាប់កូនស្រីទាំងពីរ។ ហើយចំពោះបុរសណាដែលចាប់អារម្មណ៍មកទិញផ្ទះ និងចង់បាននាងធ្វើជាប្រពន្ធ គឺត្រូវតែជាបុរសនៅលីវ ហើយមានទំនួលខុសត្រូវផងដែរ។

គំនិតដ៏ចម្លែកមួយនេះ បានកើតចេញឡើងពីអ្នកជិតខាងរបស់នាង បន្ទាប់ពីនាងផ្សព្វផ្សាយថាចង់លក់ផ្ទះ។ ដំបូងឡើយនាងមានភាពខ្មាសអៀនយ៉ាងខ្លាំង តែក្រោយមកក៏គិតថា នាងគួរតែសាកល្បង។

នាង Ayu បានបន្ដទៀតថា នាងនិងអតីតស្វាមី បានសម្រេចចិត្តធ្វើការលែងលះតាំងពីខែឧសភាមកម៉្លេះ។ ហើយនាងកំពុងស្វែងរកបុរសល្អម្នាក់ ដែលព្រមស្ម័គ្រចិត្តមើលថែនាង និងកូនៗរបស់នាង។

យ៉ាងណាមិញ ផ្ទះដែលដាក់លក់ មានទំហំ៥២ម៉ែត្រការ៉េ និងតម្លៃប្រមាណ១៧.០០០ដុល្លារអាមេរិក ហើយតម្លៃនេះ ក៏អាចចរចារបានផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាង Ayu
នាង Ayu
នាង Ayu
នាង Ayu
នាង Ayu
នាង Ayu
នាង Ayu និងកូនទាំងពីរ
នាង Ayu និងកូនទាំងពីរ
ផ្ទះដែលដាក់លក់
ផ្ទះដែលដាក់លក់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T