Aguero បង្ហាញតម្រុយមួយនេះដែលបញ្ជាក់ថា Messi អាចនឹងមានភាគរយខ្ពស់ផ្លាស់ទៅលេងឲ្យ Man City

//s6.kh1.co/e1/e1fda324bf3f20e2faa8ce0e39a9485aaebb42f4.jpg
កីទ្បា

 ២៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Aguero បានលុបលេខ១០ចេញពីឈ្មោះគណនី IG របស់គេដែលវាបញ្ជាក់ថា Messi អាចនឹងមានភាគរយខ្ពស់ផ្លាស់មក Man City

បរទេស៖ ថ្មីៗនេះកីឡាករខ្សែប្រយុទ្ធ Sergio Aguero បានបង្ហាញតម្រុយមួយ ដែលបញ្ជាក់ថាកីឡាករ Lionel Messi អាចនឹងមានភាគរយខ្ពស់ក្នុងការផ្លាស់ចេញពី Barcelona ទៅចូលរួមជាមួយក្លិប Manchester City នៅរដូវក្ដៅនេះ។ តម្រុយនោះគឺ Aguero បានលុបលេខ១០ ដែលជាលេខរបស់ Messi ចេញពីឈ្មោះគណនី Instagram របស់ផ្ទាល់ខ្លួនរបស់គេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  គណនី Instagram របស់ Sergio Aguero
  គណនី Instagram របស់ Sergio Aguero

គួររម្លឹកដែរថានៅប៉ុន្មានថ្ងៃមុននេះម្ចាស់ពាន Ballon d'Or ៦សម័យបានដាក់សំណើជាផ្លូវការមួយ ក្នុងការសុំចែកផ្លូវគ្នាជាមួយក្លិប Barcelona ។ ជាមួយគ្នានេះមានក្លិបធំៗជាច្រើននៅទ្វីបកំពុងតែប្រជែងគ្នាតាមយកកីឡាករវ័យ៣៣ ឆ្នាំរូបនេះទៅរួមក្រុម មានដូចជា Manchester United, Chelsea, Manchester City, Inter Milan, Juventus និង Paris Saint-Germain ជាដើម។ 

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ក្នុងនោះដែរក្លិប Manchester City ហាក់ដូចជាមានប្រៀបជាងគេក្នុងការនាំយក ម្ចាស់អាវលេខ១០រូបនេះមករួមក្រុម ពោល Messi មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយលោកគ្រូបង្វឹក Pep Guardiola និងកីឡាករ Sergio Aguero ។ លើសពីនេះទៅទៀតឱពុករបស់ Messi ក៏បានធ្វើដំណើរមកទីក្រុង Manchester ដើម្បីមកចរចាផ្ទាល់ជាមួយ Man City ផងដែរ៕ 

  កីឡាករ Lionel Messi និងលោក Pep Guardiola
  កីឡាករ Lionel Messi និងលោក Pep Guardiola
  កីឡាករ Lionel Messi និង​ Sergio Aguero
  កីឡាករ Lionel Messi និង​ Sergio Aguero

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T