គួរឲ្យភ្ញាក់ផ្អើល! ទារកម្នាក់ ទើបកើតបាន៨សប្ដាហ៍សោះ ចេះនិយាយពាក្យ «សួស្ដី» ទៅកាន់ឪពុក (មានវីដេអូ)

//s6.kh1.co/5e/5e300a0882697de05c266b2e4bee2736591d1b04.jpg
សង្គម

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូ ស្ទើរតែមិនជឿនឹងអ្វីដែលខ្លួនបានឮផ្ទាល់ត្រចៀក ដោយកូនប្រុសមានអាយុទើបតែ៨សប្ដាហ៍សោះ ចេះនិយាយពាក្យ «សួស្ដី»

អង់គ្លេស៖ ប្ដីប្រពន្ធមួយគូមកពីប្រទេសអង់គ្លេស ស្ទើរតែមិនជឿនឹងអ្វីដែលខ្លួនបានឮផ្ទាល់ត្រចៀក ដោយកូនប្រុសមានអាយុទើបតែសប្ដាហ៍សោះ ចេះនិយាយជាលើកដំបូង ខណៈដែលទារកភាគច្រើនអាចនិយាយបាន នៅពេលពួកគេមានអាយុចន្លោះពី១០ ទៅ ១៤ខែឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទារកមានឈ្មោះថា Charlie-John Taylor-Mullington បានធ្វើឲ្យម្ដាយឈ្មោះ Caroline វ័យ៣៧ឆ្នាំ និងឪពុកឈ្មោះ Nick វ័យ៣៦ឆ្នាំ មានការភ្ញាក់ផ្អើលហើយមិននឹកស្មានដល់ នៅពេលរូបគេបានឆ្លើយតបនឹងពាក្យស្វាគមន៍របស់ឪពុក។

ជាក់ស្ដែង យោងតាមឃ្លីបវីដេអូដែលបានថតឡើងកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ បានបង្ហាញឲ្យឃើញថា លោក Nick បានបីកូនរបស់ខ្លួន ហើយនិយាយទៅកាន់គេថា «សួស្ដី»។​​ បន្ទាប់មក ស្រាប់តែ Charlie-John ញញឹម រួចចាប់ផ្ដើមបើកមាត់ឆ្លើយតបពាក្យថា «សួស្ដី» ទៅកាន់លោកវិញតែម្ដង។

យ៉ាងណាមិញ ឪពុកម្ដាយទាំងពីរបានឲ្យដឹងដែរថា Charlie-John បាននិយាយពាក្យនោះ ពីរបីដងមកហើយ តែពួកគាត់ទើបសម្រេចចិត្ដថតជាវីដេអូទុក ព្រោះពីដំបូងមិនជឿថាគេអាចនិយាយបានឡើយ។ អ្នកទាំងពីរបន្ថែមទៀតថា ពួកគាត់ក៏មានការចាប់អារម្មណ៍លើកូនម្នាក់ទៀត គឺកូនស្រីទីមួយដែលមានឈ្មោះ Lottie ផងដែរ ដោយរូបគេអាចនិយាយលើកដំបូងត្រឹមតែអាយុខែប៉ុណ្ណោះ ហើយបច្ចុប្បន្នគេមានអាយុ ឆ្នាំហើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទារក  Charlie-John
ទារក  Charlie-John
ទារក  Charlie-John
ទារក Charlie-John
ទារក  Charlie-John និងគ្រួសារ
ទារក Charlie-John និងគ្រួសារ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T