ជំនន់ទឹកភ្លៀងនៅអាហ្វកានីស្ថាន បានសម្លាប់មនុស្សអស់ជាង១០០នាក់ (មានវីដេអូ)

//s6.kh1.co/e1/e14030707a79f4935c0bf3f83a116fdfd2e19f88.jpg
សង្គម

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​គ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Charikar ខេត្ត Parwan ភាគខាងជើងប្រទេសអាហ្វកានីស្ថាន​ កាលពីព្រឹកព្រលឹមថ្ងៃពុធ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០០នាក់ ត្រូវស្លាប់បាត់បង់ជីវិត

កាប៊ុល៖ ក្រុមអាជ្ញាធរអាហ្វកានីស្ថាន​បានរាយការណ៍ថា ​គ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Charikar ខេត្ត Parwan ភាគខាងជើងប្រទេសអាហ្វកានីស្ថាន​កាលពីព្រឹកព្រលឹមថ្ងៃពុធ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០០នាក់ ត្រូវស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពជីករកមនុស្សដែលកប់ជាប់ក្នុងគំនរបាក់បែក
សកម្មភាពជីករកមនុស្សដែលកប់ជាប់ក្នុងគំនរបាក់បែក

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងទៀតថា ក្រៅពីចំនួនអ្នកស្លាប់ ក៏មនុស្សជាច្រើនទៀតបានរងរបួស ហើយផ្ទះសម្បែងប្រមាណ ៥០០ខ្នង ត្រូវរងការបំផ្លិចបំផ្លាញ។ ចំនួនអ្នក​ស្លាប់ ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ ​ខណៈ​ក្រុមអ្នកជួយសង្គ្រោះ​ នៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត ដែលកប់ជាប់​ក្រោមគំនរ​​បាក់បែកនៃអគារ ឬផ្ទះសម្បែង​។

អាជ្ញាធរនិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត
អាជ្ញាធរនិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត

គួរឱ្យដឹងដែរថា តំបន់ភាគខាងជើងនិងខាងកើត​ប្រទេសអាហ្វកានីស្ថាន តែងកើតមានគ្រោះទឹកជំនន់ជាញឹកញាប់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ហើយកាលពីដើមខែនេះ មានមនុស្សយ៉ាងតិច ១៦នាក់ ដែលភាគច្រើនជាកុមារ បានស្លាប់​ដោយសារជំនន់ទឹកភ្លៀង ​នៅភូមិក្នុងមួយសិ្ថតនៅភាគខាងកើតខេត្ត​ Nangarhar របស់ប្រទេសមួយនេះ៕

ផ្ទះសម្បែងប្រមាណ ៥០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ
ផ្ទះសម្បែងប្រមាណ ៥០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ
អាជ្ញាធរនឹងផ្តល់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នដល់ជនរងគ្រោះ
អាជ្ញាធរនឹងផ្តល់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នដល់ជនរងគ្រោះ
ទឹកជំនន់បានវាយប្រហារលើទីក្រុង Charikar ខេត្ត Parwan ​កាលពីព្រឹកព្រលឹមថ្ងៃពុធ
ទឹកជំនន់បានវាយប្រហារលើទីក្រុង Charikar ខេត្ត Parwan ​កាលពីព្រឹកព្រលឹមថ្ងៃពុធ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T