ហេតុផលទាំងនេះ ដែលអាចនឹងធ្វើឲ្យកីឡាករកំពូលទាំង៤ របស់ Real Madrid ទៅចាប់ដៃគូជាមួយ Ronaldo

//s6.kh1.co/b2/b201ee570512ef932e9f2a19d4d19a35b800846b.jpg
កីទ្បា

 ២៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពេលដែល Andrea Pirlo ក្លាយជាគ្រូបង្វឹកថ្មីរបស់ Juventus យើងរំពឹងថាលោកនឹងរុះរើក្រុមជាថ្មី ហើយនាំចូលកីឡាករឆ្នើមៗដើម្បីមកជួយក្រុម។

ពេលដែល Andrea Pirlo ក្លាយជាគ្រូបង្វឹកថ្មីរបស់ Juventus យើងរំពឹងថា លោកនឹងរុះរើក្រុមជាថ្មី ហើយនាំចូលកីឡាករឆ្នើមៗដើម្បីមកជួយក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរបាយការណ៍បានបង្ហាញថាគ្រូបង្វឹកថ្មីហាក់មានបំណងនាំយកដៃគូល្អៗរបស់ Ronaldo នៅ Real Madrid ចំនួន៤រូប ដែលជាដៃគូរដ៏សក្តិសមបំផុតរបស់គាត់មានដូចខាងក្រោមនេះ៖

១. ខ្សែការពារស្លាប Marcelo

Marcelo និង Ronaldo
Marcelo និង Ronaldo

Marcelo ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Juventus កាលពីមុន ដោយគាត់មានទំនាក់ទំនងយ៉ាងល្អជាមួយ Cristiano Ronaldo ហើយមិនយូរមិនឆាប់ គាត់ប្រាកដជាផ្លាស់ទៅលេងនៅ Juventus ជាក់ជាមិនខាន។

២. ខ្សែប្រយុទ្ធ Benzema

Benzema និង Ronaldo
Benzema និង Ronaldo

ថ្មីៗនេះមានព័ត៌មានបានផ្ទុះឡើងយ៉ាងខ្លាំង ក្រោយ Ronaldo ស្នើសុំឱ្យ Juventus ចុះហត្ថលេខា យក Karim Benzema ដែលជាម៉ាស៊ីនរកគ្រាប់នាពេលបច្ចុប្បន្ន សម្រាប់ក្រុម Real Madrid។ ខ្សែប្រយុទ្ធ Benzema និង Ronaldo បានរួមដៃគ្នាជាខ្សែប្រយុទ្ធដ៏គួរឱ្យគ្រោះថ្នាក់បំផុតនៅលើពិភពលោក ដោយគេបានឱ្យនាមថា BBC (Benzema, Bale & Cristiano Ronaldo) ។

៣. ខ្សែប្រយុទ្ធ Gareth Bale

Ronaldo និង Bale
Ronaldo និង Bale

Gareth Bale បង្ហាញទម្រង់លេងយ៉ាងល្អជាមួយ Ronaldo ។ ហើយកាលពីដើមរដូវកាលគាត់បានខកចិត្តយ៉ាងខ្លាំង ដែលបរាជ័យក្នុងការផ្លាស់ទៅលេងនៅប្រទេសចិន។ ជាលទ្ធផល ពេលនេះ Bale កំពុងកូរយ៉ាងខ្លាំង និងបានបដិសេធមិនចាកចេញរហូតដល់បញ្ចប់កិច្ចសន្យា ប៉ុន្តែប្រសិនបើមានសំណើសមរម្យណាមួយបានដាក់មករូបគេអាចពិចារណាផ្លាស់ទៅ។

៤. ខ្សែបម្រើ Isco

Isco និង Ronaldo
Isco និង Ronaldo

អនាគតរបស់ Isco នៅទឹកដី Santiago Bernabeu នៅតែស្ថិតក្នុងការសង្ស័យ ហើយវាជាភាពអាម៉ាស់មួយសម្រាប់គាត់ដែលជាកីឡាករមានទេពកោសល្យម្នាក់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគ្រូបង្វឹកថ្មីលោក Andrea Pirlo ថ្មីៗនេះ បានបញ្ចេញមតិថា ដើម្បីឈ្នះពានរង្វាន់ Champions League ក្លិប Juventus ត្រូវការកីឡាករដូចជា Isco នេះណាស់ ដែលមតិនេះអាចមានន័យថានឹងមានការផ្ទេរខ្សែបម្រើរូបនេះមកទឹកដីអ៊ីតាលីនារដូវក្ដៅនេះ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T