មកដឹងពីតិចនិកតុបតែងខ្លួនទាំង ១២យ៉ាង របស់ព្រះនាង Diana ដែលអ្នកធ្លាប់មើលរំលង

//s6.kh1.co/af/afbcbbb8ffa68223a0e0f1fb40ef2c870f1f557d.jpg
យល់ដឹង

 ២៧-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជឿថាអ្នកគ្រប់គ្នាប្រហែលជាធ្លាបបានស្គាល់ខ្លះៗហើយអំពីព្រះនាង Diana ហើយព្រះនាងក៏ជានិមិត្តសញ្ញានៃការតុបតែងខ្លួនផងដែរ

បរទេស៖ ជឿថាអ្នកគ្រប់គ្នាប្រហែលជាធ្លាបបានស្គាល់ខ្លះៗហើយអំពីព្រះនាង Diana ហើយព្រះនាងក៏ជានិមិត្តសញ្ញានៃការតុបតែងខ្លួនផងដែរ។ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត តែព្រះនាងក៏មានភាពប៉ិនប្រសប់នៅក្នុងការតុបតែងខ្លួនបានយ៉ាងល្អ ហើយរបៀបនៃការតែងខ្លួនទាំងនោះ មួយចំនួនក៏ធ្លាប់ត្រូវបានគេយកមកប្រើផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះ យើងនឹងលើកយកវិធីតែងខ្លួនទាំង១២ របស់ព្រះនាងដែលអ្នកធ្លាប់មើលរំលងមកបង្ហាញ៖

១. បន្តោងខ្សែកជាអក្សរ

Carrie Bradshaw មិនមែនជាមនុស្សដំបូងនោះទេ ដែលយកឈ្មោះទៅធ្វើជាបណ្តោងខ្សែ ក តែព្រះនាង Diana ទេ គឺជាមនុស្សដំបូងគេដែលបានពាក់ខ្សែ ក ដែលមានបន្តោងធ្វើជាអក្សរបែបនេះ ដោយព្រះនាងបានពាក់វានៅមុនពេលដែលព្រះនាងរៀបអភិសេកជាមួយព្រអង្គម្ចាស់ Charles ទៅទៀត និងបន្ទាប់ពីបានក្លាយជាខ្សែរាជវង្សមកអក្សរ D នោះក៏ត្រូវបន្ថែមទៅដោយពេជ្រឱ្យកាន់តែទាក់ទាញបន្ថែមទៀត។  

  ព្រះនាង Diana
  ព្រះនាង Diana

២. ស្រោមជើងក​វែង ដែលមានពណ៌ដូចជាឈុតដែលពាក់

ព្រះនាង Diana មិនត្រឹមតែជ្រើសរើសពណ៌តែខោអាវ និងស្បែកជើងនោះទេ សូម្បីតែស្រោមជើងកវែង ដែលទ្រង់ត្រូវពាក់ ក៏ត្រូវមានមានពណ៌ដែលស៊ីគ្នាជាមួយឈុតដែលទ្រង់ពាក់ដូចគ្នាដែរ។

ព្រអង្គម្ចាស់ Charles  និងព្រះនាង Diana
ព្រអង្គម្ចាស់ Charles  និងព្រះនាង Diana

៣. ពាក់នាឡិកាពីរក្នុងពេលតែមួយ

មុននឹងព្រះនាងបានក្លាយជាព្រះនាងជាផ្លូវការ មានពេលមួយនោះគេបានសង្កេតឃើញថា ទ្រង់បានពាក់នាឡិកាពីរក្នុងពេលតែមួយ ហើយមូលហេតុនៅពីក្រោយការពាក់នេះ គឺពិតជាផ្អែមល្ហែមខ្លាំងណាស់ដោយគេបានឱ្យដឹងថា ព្រះនាងបានស្នើខ្លួនពាក់នាឡិការបស់ព្រះអង្គម្ចាស់ Charles ខណៈពេលដែលព្រះអង្គត្រូវប្រកួតលេងកីឡា Polo ហើយព្រះនាងក៏ពាក់វាគូជាមួយនឹងនាឡិកាមាស ដែលព្រះអង្គម្ចាស់បានឱ្យជាកាដូតែម្ដង។

ព្រះនាង Diana
ព្រះនាង Diana

៤. ស្នាមឆ្នូតនៅលើស្រោមជើងកវែង

បើនិយាយពីការតុបតែងខ្លួន ជាពាក្យធម្មតាសម្រាប់ព្រះនាង គួរតែមិនសូវរំជួលចិត្តនោះទេ ដោយព្រះនាងពិតជាមានភាពប៉ិនប្រសប់ក្នុងការជ្រើសស្នាមឆ្នូតនៅលើស្រោមជើង ក វែង ដែលមើលទៅស្អាតសមនឹងជើង ថែមទាំងទាន់​សម័យទៀតផង។

ព្រះនាង Diana
ព្រះនាង Diana

៥. ការបញ្ចេញខ្សែដៃ ដែលមើលទៅទាក់ទាញ

ព្រះនាងចូលចិត្តភាពទាន់សម័យបំផុត ជាពិសេសទៅលើគ្រឿងអលង្ការ។ ពេលខ្លះគេសង្កេតឃើញព្រះនាងតែងតែពាក់ខ្សែដៃដែលមាន អក្សរ "H" និង "W" ដែលមានន័យដល់ Harry និង William ទន្ទឹមនឹងនោះ "X" គឺតំណាងឱ្យខួបអាពាហ៍ពិពាហ៍១០ឆ្នាំ ជាមួយនឹងព្រះអង្គម្ចាស់ Charles។

ព្រះនាង Diana
ព្រះនាង Diana

៦. ពាក់ចិញ្ចៀនកូនដៃ

បើនិយាយពីរឿងពាក់ចិញ្ចៀននៅកូនដៃឱ្យមើលទៅឡូយ អាចទុកចិត្តលើព្រះនាងបាន។ កាលពីឆ្នាំដំបូងនៃការរៀបអាពាហ៍ពិពាហ៍របស់ទ្រង់ ព្រះនាងពាក់ចិញ្ចៀនយ៉ាងច្រើន ហើយពាក់ចិញ្ចៀនត្រារបស់គ្រួសារព្រះនាងនៅនឹងកូនដៃ ហេតុនេះហើយប្រសិនបើអ្នកបានឃើញ Kendall Jenner ឬ Gigi Hadid ពាក់ចិញ្ចៀននឹងកូនដៃ ហើយមើលទៅឡូយ អ្នកគួរតែដឹងហើយថាពួកគេបានគំនិតនេះមកពីអ្នកណា។

ព្រះនាង Diana
ព្រះនាង Diana

៧. ពាក់ខ្សែកបញ្ច្រាស់

នេះជាវិធីពាក់ខ្សែកគុជខ្យងដែលទាក់ទាញ និងថ្លៃថ្នូរមួយ។

ព្រះនាង Diana
ព្រះនាង Diana

៨. ពាក់ស្រោមដៃខុសពណ៌គ្នា

មិនចាំបាច់តែមានពណ៌ដូចគ្នា ក៏ព្រះនាងនៅតែអាចមើលទៅស្រស់ស្អាត និងទាក់ទាញដូចទម្លាប់។

ព្រះនាង Diana
ព្រះនាង Diana

៩. ការរម្លឹកដល់ម្ចាស់ក្សត្រី

នៅក្នុងកំឡុងពេលទិវាសំខាន់ៗ ព្រះនាងតែងពាក់កន្ទាស់នៅរ៉ូប ឬក៏អាវរបស់ទ្រង់ ហើយបើពិនិត្យឱ្យច្បាស់ អ្នកនឹងសង្កេតឃើញថាវាជារូបម្ចាស់ក្សត្រី Elizabeth។

ព្រះនាង Diana
ព្រះនាង Diana

១០. ពណ៌ Eye Liner

ព្រះនាងមិនត្រឹមតែជានិមិត្តសញ្ញានៃភាពទាន់សម័យនោះទេ តែនៅជានិមិត្តសញ្ញានៃភាពស្អាតផងដែរ ដោយព្រះនាងតែងតែប្រើពណ៌ Eye Liner ឱ្យត្រូវនឹងឈុតរបស់ទ្រង់ផងដែរ ជាពិសេសនៅពេលទ្រង់ពាក់ឈុតពណ៌ខៀវ។ ចំពោះរូបខាងស្តាំ ព្រះនាងប្រើពណ៌ដូចទៅនឹងអាវរបស់ទ្រង់ ហើយចំពោះរូបខាងឆ្វេងព្រះនាងប្រើពណ៌ដូចរ៉ូបរបស់ទ្រង់។

ព្រះនាង Diana
ព្រះនាង Diana

១១. អាវយឺត Black Sheep

ព្រអង្គម្ចាស់ Charles និង ព្រះនាង Diana
ព្រអង្គម្ចាស់ Charles និង ព្រះនាង Diana

១២. ម៉ូតវ៉ែនតា

បើតាមការដឹងព្រះនាងមិនពាក់វ៉ែនតានោះទេ ហើយបើសិនជាព្រះនាងពាក់ នោះក៏ព្រោះតែទ្រង់ចង់ធ្វើវាឱ្យកាន់តែពេញនិយមប៉ុណ្ណោះ៕

ព្រះនាង Diana
ព្រះនាង Diana
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T