ពីក្មេងកីឡាកររូបនេះត្រូវបានគ្រូបង្រៀនប្រាប់ឲ្យបំភ្លេចអាជីពជាកីឡាករបាល់ទាត់ចោល ប៉ុន្តែនៅពេលនេះរូបគេត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេស

//s6.kh1.co/2b/2b7fd2e4d49354778471cfb7953ece26b9392a11.jpg
កីទ្បា

 ២៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Kalvin Phillips ធ្លាប់ត្រូវបានគ្រូបង្រៀនជាច្រើននាក់ប្រាប់ឲ្យគេបំភ្លេចចោលអាជីពជាកីឡាករបាល់ទាត់ ប៉ុន្តែនៅពេលនេះរូបគេត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេស

អង់គ្លេស៖​ កីឡាករវ័យ២៤ឆ្នាំ Kalvin Phillips បង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យក្លិប Leeds United នៅក្នុងរដូវកាល២០១៩/២០នេះ ដោយអាចជួយឲ្យក្លិបមួយនេះឡើងមកលេងនៅក្រមខ័ណ្ឌ Premier League ជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំចុងក្រោយ។ លើសពីនេះទៅទៀតថ្មីៗនេះរូបគេត្រូវបានលោកគ្រូបង្វឹក Gareth Southgate កោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ UEFA Nations League ខែក្រោយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kalvin Phillips
  កីឡាករ Kalvin Phillips

ដោយឡែកនៅពីក្រោយភាពជោគជ័យនេះ កាលពីក្មេង Phillips ក៏ធ្លាប់ត្រូវបានគ្រូបង្រៀនជាច្រើនអ្នកប្រាប់ឲ្យបោះបង់ចោលក្ដីស្រមៃដែលចង់ក្លាយជាកីឡាករអាជីពមួយនេះ ដោយចង់ឲ្យរូបគេផ្តោតអារម្មណ៍ទៅលើការសិក្សាជាចំបងវិញ។ ប៉ុន្តែដោយការស្រឡាញ់ កីឡាកររូបនេះមិនបានបោះបង់នោះទេ ពោលគឺកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់រហូតដល់អាចទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

  កីឡាករ Kalvin Phillips
  កីឡាករ Kalvin Phillips

នៅពេលដែលម្តាយរបស់ខ្ញុំស្នើសុំសាលាឲ្យខ្ញុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់នោះ ខាងសាលាក៏បានផ្ញើសំបុត្រមួយច្បាប់មកថា មិនមែនក្មេងគ្រប់គ្នាសុទ្ធតែអាចក្លាយជាកីឡាករអាជីពល្បីឈ្មោះទាំងអស់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីខាងសាលាក៏បានអនុគ្រោះរឿងមួយនេះឲ្យខ្ញុំផងដែរ៕

កីឡាករ Kalvin Phillips

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T