ឥណ្ឌាគ្រោងដាក់ដំណើរការ នាវាមុជទឹកដ៏​មានអានុភាពថ្មី

//s4.kh1.co/09/09ce290f8271af7e868e4bd171c505a1cc60367c.jpg
សង្គម

 ២៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នាវាមុជទឹក INS Karanj ដែលជានាវាមុជទឹកទី៣ នៃ​សែស្រឡាយនាវាមុជទឹក Kalvari កំពុងត្រូវបានរៀបចំ​ដាក់ឱ្យបម្រើការក្នុងជួរកងទ័ពជើងទឹកឥណ្ឌា​រយៈពេល ៤ទៅ៥ ខែខាងមុខទៀតនេះ

ញូដេលី៖ INS Karanj ដែលជានាវាមុជទឹកទី៣ នៃ​សែស្រឡាយនាវាមុជទឹក Kalvari កំពុងត្រូវបានរៀបចំ​ដាក់ឱ្យចូលបម្រើការក្នុងជួរកងទ័ពជើងទឹកឥណ្ឌា​រយៈពេល ៤ទៅ៥ ខែខាងមុខទៀតនេះ។ នាវាមុជទឹក INS Karanj ត្រូវបានបញ្ជូនទៅធ្វើតេស្តក្នុងសមុទ្រដំបូងកាលពីឆ្នាំ ២០១៨ ដោយបានទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត ហើយចំណែកនាវាមុជទឹកទី៤ INS Vela នៃ​សែស្រឡាយតែមួយនេះ ក៏នឹងត្រូវ​ដាក់បម្រើការក្នុងជួរកងទ័ពជើងទឹកឥណ្ឌាផងដែរ នៅដំណាច់ឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាវានេះឆ្លងការធ្វើតេស្តអស់រយៈពេល ២ឆ្នាំ
នាវានេះឆ្លងការធ្វើតេស្តអស់រយៈពេល ២ឆ្នាំ

នាវាមុជទឹក​ថ្មីរបស់ឥណ្ឌានេះ មានសមត្ថភាពអាច​មុជទឹកក្នុងសមុទ្របានរយៈពេល ៥០ថ្ងៃ និងអាចធ្វើដំណើរម្តងបានរយៈចម្ងាយ ១២,០០០គីឡូម៉ែត្រ​។ ​មិនតែប៉ុណ្ណោះ វាក៏អាចធ្វើដំណើរក្នុងសមុទ្រជាមួយនឹងល្បឿន ៣៧គីឡូម៉ែត្រក្នុងមួយម៉ោង និង​អាចមុជចុះទៅក្រោមបានជម្រៅរហូតដល់ ៣៥០ម៉ែត្រ​។

នាវា INS Karanj អាចបំពាក់គ្រាប់មីស៊ីល torpedoe ​និងអាចបាញ់កម្ទេចនាវាមុជទឹក ឬនាវាចម្បាំងផ្សេងទៀត
នាវា INS Karanj អាចបំពាក់គ្រាប់មីស៊ីល torpedoe ​និងអាចបាញ់កម្ទេចនាវាមុជទឹក ឬនាវាចម្បាំងផ្សេងទៀត

គួរឱ្យដឹងដែរថា កាលពីឆ្នាំ១៩៩៧ ​កងទ័ពជើងទឹកឥណ្ឌាបានរៀបចំផែនការដ៏ធំមួយ ដើម្បី​បង្កើតកងនាវាមុជទឹកដែលមានឥទ្ធិពលបំផុត តាមរយៈផែនការសាងសង់នាវាមុជទឹកថ្មីឱ្យបានចំនួន ២៤គ្រឿងនៅត្រឹមឆ្នាំ ២០២៤ ប៉ុន្តែផែនការមួយនេះ នៅតែដំណើរការយឺតជាងកាលបរិច្ឆេទ ដោយសារតែបញ្ហាមួយចំនួន រួមបញ្ចូលទាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

INS Karanj  ក៏អាច​ប្រើប្រាស់សម្រាប់បេសកកម្ម ដាក់បង្កៃគ្រាប់មីននៅក្នុងសមុទ្រផងដែរ
INS Karanj  ក៏អាច​ប្រើប្រាស់សម្រាប់បេសកកម្ម ដាក់បង្កៃគ្រាប់មីននៅក្នុងសមុទ្រផងដែរ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T