ប្រយ័ត្នស្តាយក្រោយ! រមនីយដ្ឋានទាំង៧ ដែលអ្នកគួរទៅលេង បើបានទៅអារ៉ាប់ប៊ីសាអូឌីត

//s6.kh1.co/19/19d85ac214bc84dad089b264a5775f04cc695cf2.jpg
យល់ដឹង

 ២៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រសិនជាទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត សូមកុំរម្លងរមនីយដ្ឋានទាំង៧នេះឲ្យសោះ ដោយសារតែទីកន្លែងទាំងនេះ ចាត់ទុកជាកន្លែងដែលពេញនិយមបំផុតដែលត្រូវបានអ្នកទេសចរណ៍ដាក់ពិន្ទុជាទីកន្លែងដែលអស្ចារ្យជាងគេនៅក្នុងប្រទេសមួយនេះផងដែរ។

អារ៉ាប់ប៊ីសាអូឌីត៖ ប្រទេសអារ៉ាប់ប៊ីសាអូឌីតគឺជាប្រទេសជឿនលឿនមួយក្នុងចំណោម បណ្តាប្រទេសផ្សេងនៅក្នុងពិភពលោក ដែលមានប្រពន័្ធសេដ្ឋកិច្ចល្អមួយ​ ដោយជាប់លេខ១ ពីរកចំណូលបានច្រើនក្រាស់ក្រែលពីការលក់ប្រេង ទៅកាន់ទីផ្សារពិភពលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារការផ្គត់ផ្គង់ប្រេងបានយ៉ាងសន្ធឹកសន្ទាប់ ទៅកាន់ទីផ្សារពិភពលោកនិង ព្រមទាំងការលក់ផលិតផលក្រៅស្រុកផ្សេងៗទៀតផងដែរ ដែលជាមូលហេតុដែលប្រទេសមួយនេះអាចរកបានប្រាក់ចំណូលយ៉ាងច្រើនដូច្នេះ ទើបធ្វើឲ្យការអភិវឌ្ឍន៍មានការរីកចម្រើនជាលំដាប់ រហូតដល់មានអាគារធំៗ ខ្ពស់ៗនិង រំលេចដោយ ភ្លើងពណ៍យ៉ាងច្រើនប្រៀបបីដូចជាឋានសួគ៌លោកីយផងដែរ។

ដោយឡែក ទោះបីជាសម្បូរកន្លែងដើរលម្ហែកាយក្តីមែន ប៉ុន្តេប្រទេសអារ៉ាប់ប៊ីសាអូឌីតចាត់ទុកជាប្រទេសមួយដែលមានផ្ទៃដី២,១៥០,០០០ គីឡូម៉ែត្រការ៉េដែលជាចាត់ទុកជាប្រទេសមួយដែលមានទំហំធំផងដែរ ដូច្នេះបានជាថ្ងៃនេះ ខ្មែរឡូត លើកយកប្រធានបទដែលទាក់ទងនឹងទីកន្លែងកម្សាន្តទាំង៧ ដែលពេញនិយមនៅក្នុងប្រទេសមួយនេះ មកជូនបងប្អូនទស្សនាផងដែរ។

តោះកុំឲ្យខាតពេលច្រើនមកទស្សនាទីកន្លែងទាំង៧ខាងក្រោមនេះទាំងអស់គ្នា៖

១.ឧទ្យានជាតិ Al Kharrarah

ទីកន្លែងមួយនេះគឺជាវាលខ្សាច់ដ៏ធំល្វឹងល្វើយ ដែលមានទីតាំងនៅខាងជាយក្រុង អារ៉ាប់ប៊ីសាអូឌីតផងដែរ ដែលទីតាំងនេះសាកសមបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេងផងដែរ ដោយភាគច្រើនអ្នកដំណើរចូលមកទីនេះ ដើម្បីជិះម៉ូតូកាត់វាលខ្សាច់ ជិះស្ទី បង្ហោះខ្លែងជាងគេ ដោយសារតែមានទំហំនិង ផ្ទៃដីធំនិង ស្រលះ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ជាងនេះទៅទៀតនៅក្បែរនោះក៏មានបឹងដ៏ស្រស់សម្រាប់ហែលជម្រះកាយផងដែរ។

ឧទ្យានជាតិ Al Kharrarah
ឧទ្យានជាតិ Al Kharrarah

២.ប៉ម Sky Bridge 

សម្រាប់អ្នកដែលចូលចិត្តទីកន្លែងខ្ពស់ៗ ដែលអាចមើលឃើញទេសភាពបានយ៉ាងច្បាស់ ទីនោះគឺមានភាពសាកសមបំផុតហើយ ដែលជាប៉មមួយដែលកម្ពស់រហូតដល់ទៅ៩៩ជាន់ ដែលអាចឲ្យអ្នកទេសចរណ៍អាចមើលទៅខាងក្រោម ឃើញអគារតូចធំរំលេចដោយ ភ្លើងពណ៌តូចធំ គ្រប់ពណ៌យ៉ាងស្រលះមុខមាត់យ៉ាងខ្លាំង។

ប៉ម Sky Bridge 
ប៉ម Sky Bridge 

៣.សារមន្ទីរជាតិ អារ៉ាប់ប៊ីសាអូឌីត

សារមន្ទីរជាតិមួយនេះមានទំហំធំដែលអាចឲ្យទេសចរណ៍ចំណាយពេល ប្រមាណជា៣ម៉ោង ដើម្បីដើរទស្សនាឲ្យបានសព្វទីកន្លែង ដែលអាចឲ្យអ្នកសិក្សានិង ឈ្វេងយល់ អំពីវប្បធម៍ ប្រវត្តិសាស្ត្រនិង ស្នាដៃពិសេសជាច្រើន ដែលគួរឲ្យស្ញប់ស្ញែងណាស់។

សារមន្ទីរជាតិ អារ៉ាប់ប៊ីសាអូឌីត
សារមន្ទីរជាតិ អារ៉ាប់ប៊ីសាអូឌីត

៤.សួន Jeddah Corniche 

ទីកន្លែងមួយនេះគឺចាត់ទុកជារមនីយដ្ឋានដ៏ពេញនិយមមួយនៅក្នុង ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមានទេសភាពស្រស់ស្អាតល្អឯក ជាពិសេសគឺពេលថ្ងៃលិចតែម្តង ដែលភ្ញៀវទេសចរណ៍តែងមកទីនេះដើម្បីផ្តិតយករូបភាព នាពេលថ្ងៃលិច ស្ទើរតែមិនដែលខាននោះឡើយ។

https://s6.kh1.co/__image/w=650,h=434,q=100/d0/d0a9c3f1b4d7f329cff585600ee99b1f6a5a91ba.jpg

៥.រាជវាំង Al Murabba

រាជវាំងមួយនេះគឺជាទីលំនៅចាស់របស់ស្តេចAbdulaziz របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៣៦ ដែលធ្វើឡើងតាមរចនាបទប្រពៃណី របស់Najdean ដែលប្រើប្រាស់រយៈ៩ឆ្នាំដើម្បីសាងសង់ឲ្យបានរួចរាល់។

រាជវាំង Al Murabba
រាជវាំង Al Murabba

៦.មជ្ឈមណ្ឌល  King Abdulaziz Center for World Culture (ហៅIthra )

មជ្ឈមណ្ឌលមួយនេះត្រូវបានកសាងឡើងនៅចុងឆ្នាំ២០១៧ ដែលប៉ាន់ស្មានការចំណាយថវិការហូតទៅដល់៤០០លានដុល្លារ សម្រាប់ការសាងសង់ ដែលជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតក្នុងការជំរុញការអភិវឌ្ឍវប្បធម៌នៅក្នុងប្រទេស ដោយគម្រោងនេះមានកន្លែងវប្បធម៌ចម្រុះរួមមានសាលប្រជុំរោងកុនបណ្ណាល័យ សាលសម្រាប់តាំងពិព័រណ៍ សារមន្ទីរជាដើម។

.មជ្ឈមណ្ឌល  King Abdulaziz Center for World Culture (ហៅIthra )
.មជ្ឈមណ្ឌល  King Abdulaziz Center for World Culture (ហៅIthra )

៧.ភូមិផ្ទះថ្ម Rijal Alma

ភូមិមួយនេះមានទីតាំងនៅជាប់ភ្នំផងដែរ ដែលមានសុទ្ធតែផ្ទះដែលធ្វើអំពីថ្មដូចៗគ្នារួមទាំង ដីឥដ្ឋនិង ឈើខ្លះផងដែរ ដែលផ្ទះតូចធំជាច្រើន ដោយមានលក្ខណៈស្រដៀងទៅនឹងប្រាសាទខ្លះៗដែរ ដោយសារវាជាបន្ទាយដែលសល់ពីសម័យបុរាណមក៕

ភូមិផ្ទះថ្ម Rijal Alma
ភូមិផ្ទះថ្ម Rijal Alma
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T