ភ្នំពេញ៖ ពិតណាស់ថា ប្រិយមិត្តរាល់គ្នាបានជ្រាបហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បានផ្ទុះរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយក្នុងចង្កោមសិល្បៈខ្មែរ បន្ទាប់ពីកើតមានរឿងរ៉ាវរវាង តារាចម្រៀងប្រុសដ៏ល្បី លោក ខេម ជាមួយផលិតកម្មចម្រៀង ថោន ធ្វើឲ្យមហានរាល់គ្នាចាំតាមដានមិនឲ្យដាច់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរ ក្នុងនោះភាគីខាងផលិតកម្មថោន បានបង្ហោះលិខិតកោះហៅ តារាចម្រៀង ខេម ឲ្យចូលខ្លួនមកដោះស្រាយ ក្រោយពីរូបលោក បានចាកចេញទៅច្រៀងឲ្យផលិតកម្មមួយផ្សេងទៀត ស្របពេលនៅ ជាប់កុងត្រាជាមួយផលិតកម្មថោន នៅឡើយ។
មិនបង្អង់យូរ ភ្លាមៗ លោក ខេម ក៏បានបង្ហោះសារមួយយ៉ាងវែងអន្លាយ រៀបរាប់ពីស្ថានភាពនិងសុខទុក្ខក្នុងផលិតកម្មថោន ជាពិសេស អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះត្រង់ថា លោកហាក់មិនអស់ចិត្ត ថែមទាំងទទួលបានភាពអយុត្តិធម៌ផងដែរ។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវដ៏ក្ដៅគគុកមួយនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ថែមទាំងឃើញគណនីបណ្ដាញសង្គមរបស់ តារាចម្រៀងដ៏ល្បីក្រោមទ្រនំថោន លោក ករុណា ពេជ្រ ចេញមុខបង្ហោះសារចំនួន២បន្ថែមទៀត មានអត្ថន័យថា៖
ហេតុអ្វីបានជាកន្លងមក រហូតដល់ពេលនេះ ការចាកចេញ របស់ អ្នកនាងសុគន្ធនិសា លោកកែវ វាសនា អ្នកនាងមាស សុខសោភា នៅតែបន្សល់ទុកដោយស្នាមញញឹម?
៩ឆ្នាំហេីយ ដែលយេីងបានស្គាល់គ្នា ៩ឆ្នាំហេីយ ដែលអ្នកមានគំនិតច្រណែនខ្ញុំ ៩ឆ្នាំហេីយ 9ឆ្នាំហេីយ ដែលខ្ញុំតែងតែនៅខាងអ្នកគ្រប់ពេល
ហេតុអ្វី??????
ក្រោយពីឃើញសារទាំងនោះហើយ គេក៏ឃើញមានហ្វេនៗជាច្រើន បានចាប់អារម្មណ៍យ៉ាងខ្លាំង បូករួមទាំងការបញ្ចេញមតិយោបល់រៀងៗខ្លួនជាច្រើនផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖







