ផ្លូវការ! Leeds ឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរយក តារាឆ្នើមជម្រើសជាតិអេស្ប៉ាញម្នាក់នេះហើយ

//s4.kh1.co/c0/c03a41cb627c7804b4295ac37d425fdf6640d88e.jpg
កីទ្បា

 ២៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Leeds ឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Rodrigo ពីក្លិប Valencia

អេស្ប៉ាញ៖ ក្លិបដែលនឹងត្រូវឡើងមកលេងនៅលីគកំពូលអង់គ្លេស Premier League នៅរដូវកាលថ្មីខាងមុខនេះ Leeds United បានឈានដល់កិច្ចព្រមព្រៀង ជាមួយក្លិប Valencia ជាផ្លូវការហើយ ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Rodrigo Moreno

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=373,q=100/00/00e00ddf1dd8e2bb613e8201b2f7152b919adb7a.png

ជម្រើសជាតិអេស្ប៉ាញ វ័យ២៩ឆ្នាំ ធ្លាប់មានបទពិសោធន៍លេងនៅលីគអង់គ្លេសម្ដងរួចមកហើយ ដោយរូបគេធ្លាប់រួមរស់ជាមួយក្រុម Bolton ក្នុងកិច្ចសន្យាខ្ចីជើង ចន្លោះឆ្នាំ២០១០ ដល់ ២០១១ លុះឈានដល់ឆ្នាំ២០១៤ រូបគេក៏បានផ្លាស់ទៅលេងឲ្យក្លិប Valencia ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប​​ Benfica ខណៈចំណាយពេលបាន១រដូវកាលនៅក្របខណ្ឌ La Liga ទើបក្លិបរហស្សនាមប្រចៀវខ្មៅ ផ្ទេរយករូបគេជាអចិន្ត្រៃយ៍តែម្ដង។

https://s6.kh1.co/__image/w=650,h=366,q=100/d7/d7ef215b35941e5d1ea4e35b6225bf12727aa767.png

ក្នុងនោះដែរ រយៈពេល៦ឆ្នាំ នៅទឹកដី Mestalla កីឡាករ Rodrigo បង្ហាញខ្លួនបាន២២០ប្រកួត ស៊ុតបញ្ចូលទីបាន៥៩គ្រាប់ និងជួយ Valencia លើកពាន​ Copa del Rey បាន១គ្រឿង នៅរដូវកាល២០១៨/១៩។

យ៉ាងណាមិញ នៅទីផ្សារដោះដូរដូវក្ដៅនេះ ដល់ពេលវេលាដែល Rodrigo ត្រូវចែកផ្លូវគ្នាជាមួយនឹងក្លិប Valencia ហើយ ខណៈក្លិបថ្មីរបស់គេគឺ ក្លិប Leeds United។

https://s4.kh1.co/__image/w=650,h=430,q=100/fa/faa209e15f5c150a1cb8efdfc2063b50af47e415.png

ជាមួយគ្នានេះ ទាក់ទិននឹងព័ត៌មានខាងលើ ក្លិប Valencia ក៏បានចេញសេចក្ដីថ្លៃងការណ៍មួយ ដោយសរសេររៀបរាប់នៅបណ្ដាញសង្គម Twitter យ៉ាងដូច្នេះថា៖

ក្លិប Valencia ចង់ថ្លែងអំណរគុណដល់កីឡាករ Rodrigo Moreno ចំពោះការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់គាត់ ក្នុងរយៈពេល ៦ រដូវកាលចុងក្រោយនេះ។ យើងសូមជូនពរឱ្យគាត់ទទួលបានលទ្ធផលល្អបំផុតនៅជំហានបន្ទាប់ទៀត នៃអាជីពរបស់គាត់នៅ Leeds United ៕

ក្លិប Valencia 
https://s4.kh1.co/__image/w=650,h=438,q=100/90/90517cf4083e1e93779c7dcb0f7033d0bb5435d7.png

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T