វីរុសកូរ៉ូណា ធ្វើឲ្យរីសតមួយនៅឥណ្ឌា ក្លាយជាកសិដ្ឋានចិញ្ចឹមត្រី

//s6.kh1.co/5b/5bd645a2b7b7568ba722989ae6e2a349a55ee553.png
សង្គម

 ២៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រីសតដ៏ល្អប្រណិតមួយ ឈ្មោះថា Aveda Resort ដែលមានទីតាំងស្ថិតក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា បានប្រែអាងទឹកទៅជាកសិដ្ឋានចិញ្ចឹមត្រី ដើម្បីរកចំណូល កំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច

ឥណ្ឌា៖ រីសតដ៏ល្អប្រណិតមួយ ឈ្មោះថា Aveda Resort ដែលមានទីតាំងស្ថិតក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា បានប្រែអាងទឹកទៅជាកសិដ្ឋានចិញ្ចឹមត្រី ដើម្បីរកចំណូល កំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ជាធម្មតា អាងទឹកក្នុងរីសត ដែលមានប្រវែងប្រមាណ១៥០ម៉ែត្រ គឺពោរពេញទៅដោយភ្ញៀវទេសចរ.បរទេសយ៉ាងអ៊ូអរ។ តែឥឡូវនេះ ត្រីរាប់មុឺនក្បាលកំពុងហែរយ៉ាងឆ្វេកឆ្វាចទៅវិញ។ ហើយរីសត ត្រូវបានបង្ខំចិត្តបិទកាលពីខែមីនាមកម៉្លេះ នៅពេលដែលប្រទេសចេញវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ ចាប់តាំងពីពេលនោះ មកទល់បច្ចុប្បន្នមានសណ្ឋាគារតិចតួចប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។

ទន្ទឹមនឹងនេះ លោក Jyotish Surendran ជាអ្នកគ្រប់គ្រងទូទៅក្នុងរីសត បានឲ្យដឹងដែរថា៖

យើងគ្មានប្រាក់ចំណូលសោះឡើយ ហើយនៅខែមិថុនាកន្លងទៅនេះ យើងបានសម្រេចចិត្តដាក់ត្រីប្រមាណ១៦,០០០ក្បាល ចូលទៅក្នុងអាង ដែលសុទ្ធតែជាពពួកត្រីអាយុ២ខែ។ ពួកវានឹងត្រូវចំណាយពេលប្រមាណជា៨ខែ ដើម្បីធំលូតលាស់ ដែលអាចយកទៅធ្វើម្ហូបដ៏ពេញនិយម សម្រាប់ពលរដ្ឋនៅភាគខាងត្បូងនិងមជ្ឈឹមបូព៌ាប្រទេសឥណ្ឌា។ ចំពោះផែនការនៃការប្រមូលផលវិញ នឹងត្រូវធ្វើឡើងក្នុងខែវិច្ឆិកាខាងមុននេះ ដោយនាំចេញទៅកាន់មជ្ឈឹមបូព៌ា និងព្យាការណ៍ថាត្រីទាំងអស់នោះ នឹងអាចលក់បានទឹកប្រាក់ប្រមាណ៤០,០០០ដុល្លារអាមេរិកឯណោះ។

សម្ដីរបស់លោក Surendran

យ៉ាងណាមិញ ខាងរីសតសង្ឃឹមថា ប្រាក់ដែលបានមកពីការលក់ត្រីនឹងអាចជួយផ្គត់ផ្គង់ការខាតបង់របស់រីសតកំឡុងពេលវិបត្តិកូរ៉ូណា រហូតដល់អាជីវកម្មអាចបើកដំណើរការឡើងវិញ។ ហើយបើទោះបីជារីសតបើកដំណើរការឡើងវិញក៏ដោយ ក៏ការចិញ្ចឹមត្រីនឹងបន្ដដដែល តែត្រូវរកទីតាំងចិញ្ចឹមថ្មីផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អាងចិញ្ចឹមត្រីនៅរីសត
អាងចិញ្ចឹមត្រីនៅរីសត
អាងចិញ្ចឹមត្រីនៅរីសត
អាងចិញ្ចឹមត្រីនៅរីសត
អាងចិញ្ចឹមត្រីនៅរីសត
អាងចិញ្ចឹមត្រីនៅរីសត
អាងចិញ្ចឹមត្រីនៅរីសត
អាងចិញ្ចឹមត្រីនៅរីសត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T