មកស្គាល់ប្រទេសចំនួន១២ ដែលរហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ឡើយ

//s4.kh1.co/6a/6a29d3510ad2a9b451733b2d6c5de5c97e3a07c7.jpg
សង្គម

 ២៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ បាននឹងកំពុងឆ្លងរាលដាលនៅក្នុងប្រទេសចំនួន​ ១៨៨

បរទេស៖ ​វីរុសកូរ៉ូណា​​ គឺត្រូវបានគេរកឃើញដំបូង​បង្អស់នៅក្នុងប្រទេសចិន កាលពី​ខែធ្នូ ឆ្នាំ ២០១៩។ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមក ​​ជំងឺដ៏កាចសាហាវដែលត្រូវបានគេស្គាល់ថាជាជំងឺកូវីដ១៩នេះ​ បានបន្តរាតត្បាតនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីរុសកូរ៉ូណាដែល​បង្កជាជំងឺផ្លូវដង្ហើម​(កូវីដ១៩) អាចចម្លងពីដំណក់​អង្គធាតុរាវចេញពីក្នុងខ្លួនមនុស្សដូចជា ទឹករំអិល និងទឹកមាត់ជាដើម។ ហើយរហូតមកដល់ពេលនេះ វាត្រូវបានគេរាយការណ៍ថា កំពុងឆ្លងរាលដាលនៅក្នុងប្រទេសយ៉ាងហោចណាស់ ១៨៨។

យោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធនៅសាកលវិទ្យាល័យចន ហប គីនស៍ (Johns Hopkins University) បានឲ្យដឹងថា នៅទូនៅទាំងពិភពលោក មានមនុស្សជាង ២៣.៧ លាននាក់បានឆ្លងជំងឺកូវីដ១៩​ ដោយក្នុងនោះមានអ្នកស្លាប់ប្រមាណ ៨១៤,០០០នាក់ និងអ្នកជាសះស្បើយជាង ១៥លាននាក់។

ហើយទាំងនេះគឺជាបញ្ជីឈ្មោះប្រទេសមួយចំនួន ដែលមិនទាន់បានរាយការណ៍ពី​ករណីឆ្លងជំងឺកូវីដ១៩៖

១. គីរីបាទី (Kiribati)

២. ម៉ាសាល់ (Marshall Islands)

៣. មីក្រូណេ⁠ស៊ី (Micronesia)

៤. ណូរូ (Nauru)

៥. កូរ៉េខាងជើង (North Korea)

៦. ប៉ាឡូ (Palau)

៧. សាម័រ (Samoa)

៨. សូឡូម៉ុង (Solomon Islands)

៩. តុងកា (Tonga)

១០. តួកមេនីស្ថាន (Turkmenistan)

១១. ទូវ៉ាលូ (Tuvalu)

១២. វ៉ានូអាទូ (Vanuatu)

រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ បាននឹងកំពុងឆ្លងរាលដាលនៅក្នុងប្រទេសយ៉ាងហោចណាស់ ១៨៨
រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ បាននឹងកំពុងឆ្លងរាលដាលនៅក្នុងប្រទេសយ៉ាងហោចណាស់ ១៨៨
ជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងគេ គឺនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន
ជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងគេ គឺនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T