អាមេរិកទើបតែប្រកាស ពីការប្រើប្រាស់ប្លាស្មាឈាម ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩

//s4.kh1.co/00/0022fc897ed2f7454a77c3d61e38508bf9128c32.jpg
បច្ចេកវិទ្យា

 ២៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការព្យាបាលអាចកាត់បន្ថយអត្រាស្លាប់បានចំនួន៣៥ភាគរយ។

អាមេរិក៖ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានផ្ដល់ការអនុញ្ញាតជាបន្ទាន់ សម្រាប់ការប្រើប្រាស់ប្លាស្មា ដើម្បីព្យាបាលអ្នកជំងឺដែលមានផ្ទុកវីរុសកូរ៉ូណា។ បច្ចេកទេសនេះត្រូវបានប្រើប្រាស់ប្លាស្មាឈាម ដែលមានអង្គបដិប្រាណពីមនុស្ស ដែលបានជាសះស្បើយពីជំងឺនេះ ហើយត្រូវបានគេប្រើលើមនុស្សជាង៧ម៉ឺននាក់ នៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការព្យាបាលអាចកាត់បន្ថយអត្រាស្លាប់បានចំនួន៣៥ភាគរយ។ លោកប្រធានាធិបតី ត្រាំ​ បានពណ៌នានីតិវិធីនេះថា ជាការព្យាបាលដ៏មានឥទ្ធិពលមួយ ហើយលោកបានអំពាវនាវដល់ជនជាតិអាមេរិកចេញមុខបរិច្ចាគប្លាស្មា ប្រសិនបើពួកគេបានជាសះស្បើយពីជំងឺកូវីដ-១៩។

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការព្យាបាលអាចកាត់បន្ថយអត្រាស្លាប់បានចំនួន៣៥ភាគរយ។
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការព្យាបាលអាចកាត់បន្ថយអត្រាស្លាប់បានចំនួន៣៥ភាគរយ។

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបាននិយាយថា ការស្រាវជ្រាវដំបូងបានបង្ហាញថា ប្លាស្មាឈាមអាចកាត់បន្ថយអត្រាស្លាប់ និងធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់អ្នកជំងឺ ប្រសិនបើវាត្រូវបានគ្រប់គ្រងក្នុងរយៈពេលបីថ្ងៃដំបូង នៃការចូលមន្ទីរពេទ្យរបស់ពួកគេ។ ទីភ្នាក់ងារបាននិយាយថា ខ្លួនបានសន្និដ្ឋានថា វាមានសុវត្ថិភាពបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នៃទិន្នន័យ ដែលប្រមូលបានក្នុងកំឡុងពេលប៉ុន្មានខែថ្មីៗនេះ។

ប្លាស្មាឈាមរបស់អ្នកដែលបានជាពីជំងឺកូវីដ-១៩ ត្រូវបានគេប្រើបន្ត ដើម្បីព្យាបាលអ្នកដែលមានអាការៈធ្ងន់ធ្ងរ
ប្លាស្មាឈាមរបស់អ្នកដែលបានជាពីជំងឺកូវីដ-១៩ ត្រូវបានគេប្រើបន្ត ដើម្បីព្យាបាលអ្នកដែលមានអាការៈធ្ងន់ធ្ងរ

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានបន្ថែមថា អត្ថប្រយោជន៍នៃការព្យាបាលមានច្រើនជាងហានិភ័យ។ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបានយល់ព្រមលើការប្រើប្រាស់ប្លាស្មាក្នុងការព្យាបាលអ្នកជំងឺ ក្រោមលក្ខខណ្ឌមួយចំនួនដូចជា អ្នកដែលមានអាការៈធ្ងន់ធ្ងរ ឬអ្នកដែលចូលរួមសាកល្បងនៃការព្យាបាល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T