ស្រៀវណាស់! អ្នកទេសចរ នាំគ្នាដើរយ៉ាងភ័យខ្លាចលើបន្ទះកញ្ចក់ ដែលនៅជាប់នឹងច្រាំងថ្មចោទ កម្ពស់ជិត៣០០ម៉ែត្រពីដី (មានវីដេអូ)

//s4.kh1.co/02/02d85e2b50c826b168789d5efabfae506f35c965.jpg
សង្គម

 ២៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទះកញ្ចក់ មានកម្ពស់ប្រមាណ២៩៩ម៉ែត្រពីដី និងប្រវែងប្រមាណ៦៩ម៉ែត្រពីច្រាំងថ្មចោទ ដែលអាចឲ្យអ្នកទេសចរគយគន់ទេសភាពដ៏ស្រស់ស្អាត។

ចិន៖ ថ្មីៗនេះ វីដេអូឃ្លីបខ្លីថ្មីមួយ ត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញអុីនធឺណេត បានបង្ហាញពីសកម្មភាព អ្នកទេសចរនាំគ្នាដើរលើបន្ទះកញ្ចក់ យ៉ាងប្រុងប្រយ័ត្ន និងភ័យខ្លាច ដែលនៅជាប់នឹងច្រាំងថ្មចោទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទះកញ្ចក់ ត្រូវបានសាងសង់ឡើងដូចជារាងអក្សរ A និងមានទីតាំងស្ថិតនៅឧទ្យានជាតិ Wansheng Ordovician Theme Park ក្នុងទីក្រុង Chongqing ប្រទេសចិន។ ហើយវាត្រូវបានសាងសង់ឡើង ដោយប្រើ​រយៈ​មួយឆ្នាំ និងទឹកប្រាក់ចំនួន៤០លានយ័ន (ប្រមាណ៥,៧៨២,០០០ដុល្លារអាមេរិក)។

ជាមួយគ្នានេះដែរ បន្ទះកញ្ចក់ មានកម្ពស់ប្រមាណ២៩៩ម៉ែត្រពីដី និងប្រវែងប្រមាណ៦៩ម៉ែត្រពីច្រាំងថ្មចោទ ដែលអាចឲ្យអ្នកទេសចរគយគន់ទេសភាពដ៏ស្រស់ស្អាត។ ហើយចាប់តាំងពីបើកដំណើរការក្នុងខែមេសា ឆ្នាំ២០១៧ រហូតមកទល់ពេលនេះ វាបានទាក់ទាញអ្នកទេសចរឲ្យចូលទស្សនាឧទ្យានជាតិច្រើនជាង៦លាននាក់ឯណោះ។

យ៉ាងណាមិញ ដើម្បីការពារសុវត្ថិភាពរបស់អ្នកទេសចរ គឺខាងឧទ្យានជាតិ បានអនុញ្ញាតមនុស្សចំនួន៣០នាក់ប៉ុណ្ណោះ ឲ្យដើរលើបន្ទះកញ្ចក់ក្នុងពេលតែមួយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
ទិដ្ឋភាពនៃបន្ទះកញ្ចក់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T