នាវាដឹកប្រេង និងកប៉ាល់ដឹកទំនិញបុកគ្នានៅ​ចិន បណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ និង៦នាក់ទៀតកំពុងបាត់ខ្លួន

//s6.kh1.co/ad/adca499c0991bd0f61e126dc373ff5f900856e2d.jpg
សង្គម

 ២២-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ ​និង ៦នាក់កំពុងបាត់ខ្លួន ចំណែក ៣នាក់ផ្សេងទៀត ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពី​មានហេតុការណ៍​បុកគ្នារវាងនាវាដឹកប្រេងនិងកប៉ាល់ដឹកជញ្ជូន​នៅតំបន់ឆ្នេរ ​ដែលចម្ងាយប្រមាណ២គីឡូម៉ែត្រ ភាគអាគ្នេយ៍ទន្លេយ៉ាងស្សេ ​ក្នុងទីក្រុងសៀងហៃ

សៀងហៃ៖ កងកម្លាំងការពារដែនសមុទ្របាន​រាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ ​និង ៦នាក់កំពុងបាត់ខ្លួន ចំណែក ៣នាក់ផ្សេងទៀត ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពី​មានហេតុការណ៍​បុកទង្គិចគ្នារវាងនាវាដឹកប្រេងនិងកប៉ាល់ដឹកជញ្ជូន​នៅតំបន់ឆ្នេរសមុទ្រ ​ដែលស្ថិតនៅចម្ងាយជាង ២គីឡូម៉ែត្រ ភាគអាគ្នេយ៍ទន្លេយ៉ាងស្សេ ​ក្នុងទីក្រុងសៀងហៃប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៣:៣៩ នាទីព្រឹក​
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៣:៣៩ នាទីព្រឹក​

​យោងតាមទីភ្នាក់ងារសារព័ត៌មាន CGTN បានឱ្យដឹងថា ហេតុការប៉ះទង្គិចគ្នារវាងនាវាដឹកប្រេងប្រហែល ៣.០០០តោន និងកប៉ាល់ដឹកខ្សាច់​ក្រួសនេះ បានកើតឡើងនៅវេលាម៉ោង ៣:៣៩ នាទីព្រឹក (ម៉ោងនៅ​ចិន) ដែលបណ្តាលឱ្យនាវានិងកប៉ាលទាំងពីរគ្រឿងត្រូវឆេះលិច។ រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញកំពុងតែបើកការ​ស៊ើបអង្គេត ដើម្បីរកឱ្យឃើញពីមូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់នេះ៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T