អ៊ីរ៉ង់បង្ហាញមីស៊ីលថ្មី ព្រមទាំងដាក់ឈ្មោះតាម​មេបញ្ជាការយោធាពីររូប ដែលត្រូវបានអាមេរិកសម្លាប់ចោល (មានវីដេអូ)

//s4.kh1.co/90/9080986a11b10a52b7d839e90e9e121403639b86.jpg
សង្គម

 ២២-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេសអេរ៉ង់​បានបង្ហាញមីស៊ីលថ្មីចំនួនពីរប្រភេទ ​ដោយ​ដាក់ឈ្មោះតាមលោកឧត្តមសេនីយ៍ Qassem Soleimani និង Abu Mahdi al-Muhandis ដែលត្រូវបាន​​សម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងអាមេរិក​ កាលពីខែមករាកន្លងទៅ

តេហេរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០សប្តាហ៍នេះ ប្រទេសអ៊ីរ៉ង់​បានបង្ហាញមីស៊ីលថ្មីចំនួនពីរប្រភេទ ​ដោយ​ដាក់ឈ្មោះតាមលោកឧត្តមសេនីយ៍ Qassem Soleimani និង Abu Mahdi al-Muhandis ដែលត្រូវបាន​​សម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងអាមេរិក​ កាលពីខែមករាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពនេះចេញផ្សាយដោយគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ទី ២០ ខែសីហាឆ្នាំ ២០២០
រូបភាពនេះចេញផ្សាយដោយគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ទី ២០ ខែសីហាឆ្នាំ ២០២០

យោងតាមបណ្តាញទូរទស្សន៍រដ្ឋអ៊ីរ៉ង់​​បានឱ្យដឹងថា មីស៊ីលប្រភេទ Surface-to-Surface ដែល​បាញ់​ចេញ​ពី​ផ្ទៃ​ដីឬ​សមុទ្រ ដើម្បី​ប្រហារ​គោលដៅ​នៅ​លើ​ដីឬ​សមុទ្រ ​ឈ្មោះថា Martyr Qassem Soleimani អាចហោះបានរយៈចម្ងាយ ១,៤០០គីឡូម៉ែត្រ ហើយចំណែកគ្រូសមីស៊ីល (Cruise Missile) ដែលមាន​ឈ្មោះ​ Martyr Abu Mahdi អាចហោះបាន​រយៈចម្ងាយជាង ១,០០០គីឡូម៉ែត្រ។

​កម្លាំងយោធា​អ៊ីរ៉ង នឹងប្រើប្រាស់មីស៊ីលទាំងនេះសម្រាប់កម្មវិធីការពារខ្លួន
​កម្លាំងយោធា​អ៊ីរ៉ង នឹងប្រើប្រាស់មីស៊ីលទាំងនេះសម្រាប់កម្មវិធីការពារខ្លួន

ថ្លែងនៅក្នុងឱកាសដាក់បង្ហាញមីស៊ីលថ្មីនេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

មីស៊ីលទាំងនេះនឹងដើរតួយ៉ាងសំខាន់ សម្រាប់មធ្យោបាយការពារក្នុងប្រទេសអ៊ីរ៉ង់ ហើយការរកឃើញវិធីអភិវឌ្ឍសមត្ថភាពមីស៊ីលថ្មីពីរយៈចម្ងាយ​ ៣០០ ឡើងដល់ ១០០០គីឡូម៉ែត្រ ដោយប្រើរយៈពេល​មិនដល់ពីរឆ្នាំផងនោះ វាគឺជាសមិទ្ធិផលដ៏គាប់​ប្រសើរមួយ។

Hassan Rouhani
មីស៊ីលនេះមានឈ្មោះថា martyr Abu Mahdi
មីស៊ីលនេះមានឈ្មោះថា martyr Abu Mahdi

គួរឱ្យដឹងដែរថា ទំនាក់ទំនងរវាង​រដ្ឋធានីតេរ៉ង់និងវ៉ាស៊ីនតោន បានឈានដល់ដំណាក់កាលយាប់យ៉ឺន​ ចាប់តាំងពីឆ្នាំ ២០១៨ គឺនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងរៀបចំការដាក់ទណ្ឌកម្ម​មកលើ​ប្រទេសអ៊ីរ៉ង់។ ហើយមិនតែប៉ុណ្ណោះ ភាពតានតឹងនេះបានបន្តកើនឡើងបន្ថែមទៀត បន្ទាប់ពីលោកឧត្តមសេនីយ Soleimani ប្រធានកងកម្លាំងអ៊ីរ៉ង់ Quds Force និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់លោក Abu Mahdi al-Muhandis ត្រូវបានសម្លាប់កាលពីខែមករា ក្នុងការវាយប្រហាររបស់អាមេរិកទៅលើក្បួនរថយន្តរបស់អ្នកទាំងពីរ នៅអាកាសយានដ្ឋាន Baghdad ស្ថិតនៅប្រទេសអ៊ីរ៉ាក់៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T